Riyad Mahrez បានក្លាយជាកីឡាករតែម្នាក់គត់ដែលធ្វើបានHat-trick (៣គ្រាប់)ខណៈ Man.City បានផ្តួលគូប្រជែងមកពីក្របខណ្ឌ Champion shipគឺ Sheffield Utd ក្នុងលទ្ធផល ៣ទល់និង០ សម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៏ ទី២២ មេសា ២០២៣ នៅកីឡដ្ឋាន Wembley។ការប្រកួតដំបូងនៅតង់ទី១មានភាពតានតឹង រវាងក្រុមទាំងពីរដែលមានឪកាសវាយសម្រុកដូចគ្នា ទោះយ៉ាងណានៅនាទីទី៤៣មុនបញ្ចប់តង់ទី១ខ្សែបម្រើអន្តរជាតិអាល់ហ្សេរីមានឪកាសវាយបំបែកពងមាន់ដោយរកគ្រាប់បាល់ពិន័យ១១ម៉ែត្រនៅនាទីទី៤៣មុន បញ្ចប់ការប្រកួតតង់ទី១។
Mahrez ដដែលបានបន្តរកបានគ្រាប់បាល់នៅតង់ទី២ដោយអូសបាល់ជិតពាក់កណ្តាលតារាងសំដៅស៊ុតបញ្ចូលទីដោយខ្លួនឯងនៅនាទីទី៦១។ ខ្សែបម្រើវ័យ៣២ឆ្នាំរូបនេះមានឪកាសរកបានគ្រាប់បាល់ទី៣យ៉ាងល្អបន្ថែមទៀត ក្រោយពីខ្សែបម្រើ Jack Grealish បញ្ចូនបាល់ពីស្លាបខាងឆ្វេងចូលមកតំបន់កណ្តាល។
លទ្ធផលនេះបានធ្វើអោយក្រុមលោក Pep Guardiola កក់កៅអីវគ្គផ្តាច់ព្រ័ត្រ ដោយរង់ចាំមើលលទ្ធផលរវាង Man.Utd និងត្រូវជួបប្រកួត ជាមួយ Brighton នៅរាត្រីថ្ងៃអាទិត្យនេះ។
ប្រភព:Sportsmole
វីដេអូ:
ក្រុមមេឃខៀវMan. City នឹងព្យាយាមទប់គម្លាតអោយនៅត្រឹម៥ពិន្ទុទ្រឹងសម្រាប់ក្រុមរបស់ពួកគេដែលមានគម្លាតពីក្រុមក្រុមកំពូលតារាង Premier League គឺហង្សក្រហមLiverpool នៅពេលដែលពួកគេស្វាគមន៍ក្រុមមាន់ខ្នាយមាស Tottenham Hotspur មកកាន់កីឡដ្ឋាន Etihad នៅវេលាម៉ោង១២ និង ៣០នាទីរំលងអធ្រាតឆ្លងចូលថ្ងៃអាទិត្យស្ង្អែកនេះ។រវាងក្រុមម្ចាស់ផ្ទះនិងក្រុមភ្ញៀវកំពុងសម្លឹងចង់រកជ័យជំនះត្រលប់មកវិញក្រោយបរាជ័យក្រោមថ្វីជើងBrighton ២ទល់និង១ខណៈ Tottenham ចាញ់ក្រុមខ្សោយ Ipswich Town ក្នុងទឹកដីខ្លួនឯងមុនព្រឹត្តការណ៏Uefa Nation League។ សម្រាប់៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Man.City ចាញ់២ឈ្នះ៣ស្មើ១ឈរនៅលេខរៀងទី២ ខណៈ Tottenham ឈ្នះ៣ចាញ់៣ឈរនៅលេខរៀងទី១០។ ១.ប្រវត្តិជួបគ្នាអត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool សម្លឹងចង់ផ្តួល Southampton ដើម្បីរក្សាការនាំមុខតារាង EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ៥ប្រកួតចុងក្រោយ Man.City ឈ្នះ២ស្មើ១និងចាញ់២។ ការប្រកួតចុងក្រោយបង្អស់នៅទឹកដី Tottenham កាលពីខែតុលា ២០២៤ ក្រុម Man.City ត្រូវ Tottenahm បានផ្តួល […]