
បរទេស៖ ខ្សែការពាររបស់ក្លឹប Manchester City កីឡាករ Nathan Ake បានទទួលរងបញ្ហារបួសកជើង ដោយត្រូវបានលោក Pep Guardiola. សម្រេចចិត្តធ្វើការផ្លាស់ប្តូរគេចេញភ្លាមៗ អំឡុងការប្រកួតទល់នឹងក្រុម FC Bayern Munich ។
៨ ថ្ងៃក្រោយបានយកឈ្នះលើ Bayern 3-0 នៅជើងទីមួយ កាលពីសប្តាហ៍មុន កាលពីយប់មិញនេះ Man City អាចទប់បានត្រឹមស្មើ 1-1 ដែលធ្វើឲ្យពួកគេអាចកក់កៅអីទៅលេងនៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្របានដោយជោគជ័យ ។ យ៉ាងណាមិញ Man City នៅតែប្រឈមនឹងបញ្ហាចំបងមួយផ្សេងទៀតដោយខ្សែការពារ Nathan Ake កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ពេលដែលក្រុមត្រូវប៉ះ Sheffield United នៅវគ្គ 1/4 ពានរង្វាន់ FA Cup និងការប្រកួតសំខាន់មួយគឺប៉ះក្រុមកំពូលតារាង Arsenal នៅថ្ងៃពុធសប្តាហ៍ក្រោយនេះ ។

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]



