
បរទេស៖ ក្លឹបមេឃខៀវ Manchester City បានកក់កៅអីរបស់ខ្លួននៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្ររួចជាស្រេច ក្រោយបានយកឈ្នះលើក្រុមខ្លាំង FC Bayern Munich ទាំងពីរជើងដោយលទ្ធផល ៤-១ ។
ក្លឹប Man City បានទទួលបានលទ្ធផលយ៉ាងកក់ក្តៅរួចហើយតាំងពីជើងទីមួយនៅឯទឹកដី Etihad ដោយពួកគេបានយកឈ្នះលើលទ្ធផល ៣-០ ខណ:ក្រឡែកទៅមើលនៅឯទឹកដី Allianz Arena កាលពីយប់មិញវិញ ពួកគេក៏អាចទប់ត្រឹមស្មើដោយលទ្ធផល ១-១ ដោយការរកគ្រាប់បាល់ដោយស្តេចខ្សែប្រយុទ្ធ Erling Haaland និងក្រោយមកខ្សែបម្រើ Kimmich របស់ Bayern អាចរកគ្រាប់បាល់តាមស្មើវិញ។

Luis Diaz បានលើកឡើងថាគាត់បានបំពេញកាតព្វកិច្ចចប់សព្វគ្រប់ នៅ Liverpool បន្ទាប់ពីបានបញ្ចប់ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Allianz Arena ក្នុងតម្លៃ 65.5 លានផោនជាមួយក្រុមជើងឯកអាឡឺម៉ង់ Bundesliga Bayern Munich ។កីឡាករអន្តរជាតិកូឡុំប៊ីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំជាមួយក្លឹបអាល្លឺម៉ង់ក្រោយពីអាជីពរយៈពេល 3 ឆ្នាំកន្លះរបស់គាត់នៅ Anfield ឈានដល់ទីបញ្ចប់។អត្ថបទកំពុងចាប់អារម្មណ៍៖ Luis Diaz ចាកចេញពី Liverpool ក្រោយចំណាយពេល ៣ឆ្នាំកន្លះ (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតកីឡាករ Porto លេងតួនាទីបម្រើ-ប្រយុទ្ធស្លាបបច្ចុប្បន្នមានវ័យ 28 ឆ្នាំរូបនេះបានចាកចេញមុនការ ប្រកួតមុនបើករដូវកាលរបស់ Liverpool ជាមួយ AC Milan កាលពីថ្ងៃសៅរ៍ ខណៈក្រុមជើងឯក EPL បានច្រានចោលសំណើរដេញថ្លៃពី Bayern Munich ចំនួន 58.6 លានផោនកាលពីដើមខែនេះត្រូវបានបដិសេធ និង ទទួលយកការដេញថ្លៃលើកទីពីរចំនួន […]



