
អតីតកីឡាករជម្រើសជាតិអង់គ្លេស Jamie Redknapp បានបង្ហាញពីទស្សនៈផ្ទាល់ខ្លួននិងបានជ្រើសរើសក្រុមពីរដែលជាបេក្ខភាពក្នុងការប្រជែងពានជើងឯក Premier League នៅរដូវកាលនេះ។សម្រាប់ក្រុមការពារតំណែងជើងឯកEPL គឺ Liverpool ដែលបានយកឈ្នះ Bournemouth ដោយលទ្ធផល 4-2 នៅ Anfield កាលពីថ្ងៃសុក្រក្នុងការប្រកួតបើកឆាក ខណៈក្រុមManchester City ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 កាលពីរដូវកាលមុន បានបំបាក់ម្ចាស់ផ្ទះ Wolves 4-0 នៅ Molineux ។អតីតកីឡាករក្រុមជម្រើសជាតិអង់គ្លេស Redknapp បានព្យាករណ៍ថា ការប្រជែងដណ្តើមពាននឹងក្លាយជាសមរភូមិដ៏ធំមួយរវាង Liverpool និង Arsenal ទៅវិញ ខណៈរូបលោកមិនចាត់ទុក Man.City និង Man.Utd ជាក្រុមប្រកួតប្រជែងឡើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សលោកRednapp បានប្រាប់ Skysports News ដូច្នេះថាៈMan City ច្បាស់លាស់ពេលមាន Rodri ត្រលប់មកវិញ វាពិតជាល្អណាស់សម្រាប់ពួកគេ។ប៉ុន្តែខ្ញុំនៅតែគិតថាពួកគេនឹងថមថយឥទ្ធិពល ព្រោះតែអវត្តមានKevin De Bruyne។
ទោះយ៉ាងណាគូជក់ចិត្តគឺ Arsenal នឹងត្រៀមប្រកួតប្រជែងជាមួយMan.Utd United នៅថ្ងៃអាទិត្យក្រោយខកបំណង៣ឆ្នាំចុងក្រោយនោះ ខណៈChelsea ដែលជាជើងឯក FIFA Club World Cup ក៏នឹងទទួលភ្ញៀវ Crystal Palace ដែរ។
ប្រភព:Dailypost
វីដេអូទី1: Liverpool vs Bournemouth
វីដេអូទី2: Man.City vs Wolverhampton


