Close
Featured-Image
ការមកដល់របស់ Sesko ធ្វើអោយកីឡាកររូបនេះត្រៀមចាកចេញ(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

កីឡាករ​វ័យ​ក្មេង Chido Obi របស់ Man. United គ្រោង​នឹង​ចាកចេញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​បន្ទាប់​ពី​ការ​មក​ដល់​របស់ Benjamin Šeško ។ គួរំលឹកថា Obi បានផ្ទេរមកកាន់ទឹកដី Old Trafford កាលពីខែតុលាឆ្នាំមុនបន្ទាប់ពីកំស៊ុតបញ្ចូលទី 32 គ្រាប់ក្នុង 18 ប្រកួតនៅកម្រិតយុវជនសម្រាប់ក្រុមគូប្រជែងMan.Utd គឺកាំភ្លើងធម Arsenal ។សម្រាប់ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ United បានផ្តល់ទំនុកចិត្តដល់កីឡាករវ័យ 17 ឆ្នាំសញ្ជាតិដាណឺម៉ាកឱ្យចូលក្រុមដំបូងរបស់គាត់នៅក្នុងខែកុម្ភៈកន្លងទៅ ខណៈObi ​បាន​បង្ហាញ​ខ្លួន​៨​ដង​ក្នុង​គ្រប់​ការ​ប្រកួត​ឱ្យ​បិសាច​ក្រហម។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd: Chido Obi-Martin risks Arsenal wrath with reaction to club poaching another star | Football | Sport | Express.co.uk

ជាមួយគ្នានេះផងដែរ Obi ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម​សម្រាប់ការប្រកួតកំដៅសាច់ដុំក្នុងដំណើរ​កម្សាន្ត​មុនបើក​រដូវ​កាល​របស់ Man Utd ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ West Ham និង Bournemouth កាល​ពី​ខែ​មុន។

Man United risk upsetting Chido Obi with latest transfer decision as Arsenal exit could backfire - Manchester Evening News
ទោះជាយ៉ាងណាលោក Amorim មិនបានចូលលេងក្នុងការប្រកួតស្មើ 2-2 ជាមួយ Everton និង 1-1 ទល់នឹង Fiorentina កាលពីថ្ងៃសៅរ៍មុន។ការមកដល់របស់ Šeško, Matheus Cunha និង Bryan Mbeumo នៅរដូវក្តៅនេះក៏បានបង្កើនការប្រកួតប្រជែងខ្លាំងសម្រាប់ Obi ខណៈ Rasmus Hojlund កំពុងពិចារណាផ្លាស់ទៅក្របខណ្ឌ Serie Aជាមួយក្រុម Inter Milan រឺ AC.Milan នោះ។

ប្រភព:
វីដេអូ:(Chido Obi)នៅ Man.Utd

វីដេអូ:(Chido Obi)នៅ Arsenal

អត្ថបទទាក់ទង
  • August 2025
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    25262728293031