Close
Featured-Image
Man utd គ្មានបំណងចង់បានអ្នកចាំទីឆ្នើមម្នាក់នេះឡើយ ទោះបីជារូបគេទើបប្រកាសចែកផ្លូវជាមួយនឹងក្លឹបខ្លួនក៏ដោយ
ទំហំអក្សរ
តូច
ធំ

ក្លឹបបិសាចក្រហម Manchester United គេរាយការណ៍មិនមានផែនការក្នុងចូលរួមប្រជែងយកអ្នកចាំទីរបស់ក្លឹប PSG គឺ​Gianluigi Donnarumma នោះឡើយ។ PSG បច្ចុប្បន្នទើបបញ្ចប់ការចុះកុងត្រាលើ Lucas Chevalier ពីក្រុម Lille, ជាមួយនឹងផែនការយកកីឡាកររូបនេះដើម្បីមកជំនួសកន្លែងរបស់ Donnarumma ជាអ្នកចាំទីជម្រើសទី១។ Chevalier ត្រូវបានគេរំពឹងថា នឹងអាចចូលលេងបាននៅថ្ងៃពុធក្នុងពានរង្វាន់ Super Cup ទល់នឹងក្រុម Tottenham Hotspur បន្ទាប់ពី Donnarumma ត្រូវបានដកឈ្មោះចេញដោយគ្រូបង្វឹកលោក Luis Enrique។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Gianluigi Donnarumma of Paris Saint-Germain on March 11, 2025

Donnarumma បានប្រើប្រាស់បណ្តាញសង្គមរបស់គេដើម្បីធ្វើការប្រកាសអំពីការចាកចេញពីក្រុម PSG ដោយបានសរសេរថា “មាននរណាម្នាក់បានធ្វើការសម្រេចចិត្តរួចហើយ” ដែលវាបានបញ្ចាក់យ៉ាងច្បាស់ថា រូបគេនឹងមិននៅក្លឹប PSG បន្តទៀតឡើយ។ ជាលទ្ធផលបច្ចុប្បន្នអ្នកចាំទីអុីតាលីរូបនេះកំពុងស្វែងរកក្លឹបថ្មីរបស់គេ​ ខណៈទីផ្សារដោះដូរកីឡាកនៅសល់រយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។ តាមរបាយការណ៍ជាច្រើនបានចុះផ្សាយថា មានក្លឹបនៅ​ Premier League ជាច្រើនបានចាប់អារម្មណ៍លើអ្នកចាំទីឆ្នើមរូបនេះ ហើយក្លឹបទាំងអស់គ្នាក៏មានក្លឹបម្ចាស់ជើងឯកអង់គ្លេស២០សម័យកាល Manchester United ផងដែរ។

Statman Dave on X: "Senne Lammens' percentile rank compared to goalkeepers across Europe's top twenty leagues over the last year: 🔘 Goals prevented - 1% 🔘 Crosses stopped - 1% 🔘 Penalties

ទោះបីជាយ៉ាងណាមិញ បើតាមការបញ្ចាក់របស់លោក Ben Jacobs បានរាយការណ៍ Man United បច្ចុប្បន្នមិនបានចូលរួមការប្រជែងចុះកុងត្រាលើអ្នកចាំទីរូបនេះឡើយ ដោយពួកយើងទំនងជាផ្តោតលើការចុះកុងត្រាលើអ្នកចាំទីវ័យក្មេងជាង ក្នុងទីផ្សាររដូវក្តៅនេះ។ Man Utd បានមើលឃើញ Senne Lammens របស់ Royal Antwerp ជាជម្រើសដ៏មានសក្តានុពល៕

អត្ថបទទាក់ទង
  • August 2025
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    25262728293031