
ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។
ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។
វីដេអូ:
1.Ibrahim Konate
ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ 26ឆ្នាំរូបនេះគឺជាបេក្ខភាពដ៍ស័ក្តសមបំផុត។
2.Dayot Upamecano
កីឡាករអន្តរជាតិបារំាងដែលជាគោលដៅទីពីរ របស់ Real Madrid ទោះបីជាមានបញ្ហារបួស ប៉ុន្តែនៅពេលកាយសប្បទារបស់គេវិលត្រលប់មកជាប្រក្រតីឡើងវិញនោះពិតណាស់កីឡាករ Bayern Munich និងឈានចូលវ័យ 26ឆ្នាំនៅឆ្នាំក្រោយរូបនេះសង្ឃឹមថា និងត្រលប់មកបង្ហាញសមត្ថភាពពេញលេញក្នុងនាមខ្សែការពារលំដាប់ជួរមុខរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
វីដេអូ:
3.Gianlugi Donnarumma
អ្នកចាំទីអន្តរជាតិអ៊ីតាលីវ័យ 26ឆ្នាំរូបនេះទើបតែបានជួយអោយ PSG លើកពាន ៣កាលពីរដូវកាលចាស់ ប៉ុន្តែអនាគតរបស់គេមិនទាន់ច្បាស់លាស់នោះឡើយ ក្រោយការមកដល់របស់ Lucas Chevalier ពីក្លឹបប្រជែងលីក Lille រួចមក។ផ្ទុយទៅវិញងាកមក Real Madrid ចង់បានអ្នកចាំទីរូបនេះមកជំនួសThibaut Courtois ដែលមានវ័យ 34ឆ្នាំទៅហើយនោះ។
វីដេអូ:
ប្រភព:Yahoo


