Close
Featured-Image
Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

Chelsea បាន​បញ្ចប់​កិច្ច​សន្យា​ក្នុង​តម្លៃ ៣៧​លាន​ផោន ដើម្បី​ចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ Jorrel Hato របស់ Ajax ខណៈកីឡាករវ័យ 19 ឆ្នាំបានចុះកុងត្រារយៈពេល 7 ឆ្នាំ បន្ទាប់ពីពិនិត្យសុខភាពនៅទីក្រុងឡុងដ៍ដោយជោគជ័យកាលពីចុងសប្តាហ៍កន្លងទៅ។មានន័យថាកីឡាករអន្តរជាតិហូឡង់បានក្លាយជាសមាជិកទីប្រាំបីនៃទីផ្សារដោះដូរកីឡាកររដូវក្តៅមុនរដូវកាលថ្មី2025-2026 សម្រាប់ម្ចាស់ជើងឯក FIFA Club World Cup ។Hato បាន​និយាយ​ថាយ៉ាងដូច្នេះថា​៖ ​ខ្ញុំ​រំភើប​រីករាយ​ណាស់​ដែល​បាន​មក​ទីនេះ​។ខ្ញុំបានគិតច្រើនអំពីអនាគតរបស់ខ្ញុំ ហើយចង់បោះជំហានបន្ទាប់ក្នុងអាជីព ដូច្នេះChelsea គឺជាកន្លែងដ៏ល្អបំផុត”។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jorrel Hato: Chelsea sign Ajax defender for £37m on seven-year contract - BBC Sport

Chelsea sign young Dutch defender Hato from Ajax for reported £37M | theScore.com

Hato បានរីកចម្រើនលូតលាស់ចេញពីសាលាហ្វឹកហាត់របស់យុវជនថ្នាលដ៏ល្បីល្បាញរបស់ក្លឹប Ajax ដោយបានបង្ហាញខ្លួនឈុតធំជាលើកដំបូងក្នុងក្រុមពេលមានវ័យ 16 ឆ្នាំ ជាមួយទេពកោសល្យ និង មានភាពប៉ិនប្រសប់នៅខ្សែការពារឆ្វេង ឬខ្សែការពារកណ្តាល នឹងបានដឹកនាំក្រុមអាជីពហូឡង់នៅអាយុត្រឹមតែ 17 ឆ្នាំ ហើយបានបន្តបង្ហាញខ្លួនបានសរុប 111 លើក។ ខណៈបានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងសម្រាប់ហូឡង់ក្នុងឆ្នាំ 2023 ទល់នឹង Gibraltar និងបន្តបានលេងចំនួន 6 ដងផងដែរ។

Chelsea completes the signing of Netherlands defender Jorrel Hato from Ajax | National Sports | recorderonline.com

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
មានភាពវ័យឆ្លាត !ប៉ុន្តែគ្រូបង្វឹក Man.Utd ប្រាប់មូលហេតុកីឡាកររូបនេះត្រូវចាកចេញ(មាន១វីដេអូ)
featured image

គ្រូបង្វឹកក្រុម Manchester United លោក Rúben Amorim បានបង្ហើបពីមូលហេតុដែលលោក Alejandro Garnacho ចាកចេញពីក្លឹបនៅរដូវក្តៅនេះ បើទោះបីជាគាត់មានទេពកោសល្យល្អក៏ដោយ។យោងតាមការអះអាងរបស់អ្នកចាត់ការសញ្ជាតិ ពរទុយហ្គាល់បានលើកឡើងថាអ្វីៗអាចដូចជាមិនដំណើរការល្អសម្រាប់ខ្សែបម្រើស្លាបដែលលេងក្រោមការគ្រប់គ្រងរបស់គាត់នៅទឹកដី Old Trafford ។លោក Amorim គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់បានអះអាងថា ទោះបីជាគាត់មិនអាចកំណត់ច្បាស់ពីបញ្ហាអ្វីមួយក៏ដោយ ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះចង់ចាកចេញពីក្លឹបដោយខ្លួនឯងផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ទិញបានកីឡាករខ្សែការពារអាចលេងតួនាទី ២ មករួមក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ក្លឹបគូប្រជែងនៅក្របខណ្ឌ EPL គឺតោខៀវ Chelsea កំពុងបង្កើនកិច្ចព្រមព្រៀងសម្រាប់ Alejandro Garnacho ខណៈសាម៉ីខ្លួនទទូចចង់បន្តលេងនៅ Premier League ។ចំណែកឯអ្នកជំនាញការផ្ទេរកីឡាករ បាល់ទាត់ Fabrizio Romano បានអោយដឹងថាមិនទាន់មានការពិភាក្សារវាងក្រុមតោខៀវ និង Garnacho នៅឡើយទេ ប៉ុន្តែកីឡាករអន្តរជាតិអាហ្សង់ទីនស្ថិតក្នុងបញ្ជីទិញរបស់ Chelsea ។ Chelsea កំពុងតាមប្រមាញ់កីឡាករ Xavi Simons […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2025
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    25262728293031