
បន្ទាប់ពីរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ទល់នឹង Bournemouth ក្នុងជំនួបមិត្តភាពកំដៅសាច់ដុំមុនបើករដូវកាលក្នុងទីក្រុង Chicago កាលពីថ្ងៃពុធខ្សែប្រយុទ្ធអន្តរជាតិដាណឺម៉ាក Rasmus Hojlund របស់ក្រុមMan. United អាចនិងត្រូវក្លឹបដាក់លក់ ក្នុងតម្លៃត្រឹមតែ 30លានផោនប៉ុណ្ណោះ។ប្រភពពី BBC បានចុះផ្សាយថាៈទោះបីជាបានឆ្លើយសំនួរអ្នកកាសែតក្រោយចប់ការប្រកួតថាសាម៉ីខ្លួនចង់បន្តអាជីពនៅទឹកដី Old Trafford ប៉ុន្តែការចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនី Benjamin Sesko របស់ RB Leipzig នៅតែធ្វើអោយអនាគតរបស់កីឡាករអន្តរជាតិន័រវេរូបនេះជួបភាពមិនច្បាស់លាស់។
ប្រសិន Hojlund ត្រូវបានលក់ក្នុងតម្លៃ 30 លានផោន វានឹងជាការខាតបង់សម្រាប់ Man Utd ដោយសារតែក្លឹបបានចុះហត្ថលេខានាំយករូបគេក្នុងតម្លៃរហូតដល់ទៅ 43 លានផោនឯណោះពីក្លឹបAtalantaហើយ រូបគេមានកិច្ចសន្យា ២ ឆ្នាំទៀតជាមួយក្លឹប។
United បានចំណាយប្រាក់ជិត 130 លានផោននៅរដូវក្តៅនេះដើម្បីទិញកីឡាករឆ្នើមមានដូចជា Bryan Mbeumo និង Matheus Cunha ខណៈការចរចារទិញ Sesko នៅជាប់ទ្រឹងបន្ទាប់ពីពត៌មានចុងក្រោយបំផុតគឺក្លឹបប្រជែងលីក Newcastle ដាក់តម្លៃដេញថ្លៃប្រមាណ65,5លានផោនសម្រាប់កីឡាករអន្តរជាតិស្លូវើនៀវ័យ២៣ឆ្នាំរូបនេះ។។
ប្រភព:BBC &Yahoo
វីដេអូ: ការប្រកួតមិត្តភាពរបស់ Man.Utd vs Bournemouth

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



