
កីឡាករដែលលោក Ruben Amorim មិនបានប្រើប្រាស់កាលពីរដូវកាលចាស់គឺខ្សែប្រយុទ្ធស្លាបឆ្វេង Marcus Rashford ខិតជិតក្លាយជជាកីឡាកររបស់ Barcelona ក្នុងលក្ខណ្ខខ្ចីជើងហើយ។ ប្រភពពី Mundo Deportivo និង Sport បានចុះផ្សាយថាការចរចាររវាងក្លឹប Catalan និង Manchester United កាន់តែប្រកៀកប្រកិតកាលពីថ្ងៃសៅរ៍ ជម្រុញដល់លទ្ធផលឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ។
ពត៌មានលំអីតស្តិពីកិច្ចព្រមព្រៀងនេះគឺលេងនៅរដូវកាលថ្មី 2025-26 ជាមួយនឹងជម្រើសក្នុងការទិញចន្លោះពី 30 ទៅ 35 លានអឺរ៉ូ ទោះបីជាវាអាចត្រូវបានកែសម្រួលអាស្រ័យលើទម្រង់លេងរបស់កីឡាករក៍ដោយ។ Rashford ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ Barcelona នៅថ្ងៃអាទិត្យនេះមុនការបង្ហាញខ្លួនផ្លូវការណ៍ដោយខ្សែប្រយុទ្ធវ័យ 27 ឆ្នាំនឹងទទួលការពិនិត្យសុខភាពអោយបានជៅកជ័ួជាមុនសិនមុននឹងគាត់ចូលរួមក្រុមរបស់ Hansi Flick ដែលកំពុងត្រៀមចូលលេងមុនរដូវកាលថ្មីដោយការប្រកួតនៅទ្វីបអាស៊ីខណៈការប្រកួតមិត្តភាពលើកដំបូងរបស់ក្រុមត្រូវបានគ្រោងធ្វើនៅថ្ងៃទី 27 ខែកក្កដា ទល់នឹង Vissel Kobe នៅលីកកំពូលប្រទេសជប៉ុន។
ប្រភព:Besoccer
វីដេអូ:



