ជិត៦០លានផោនហើយមិនព្រមលក់! Liverpool បដិសេធសំណើរពី Bayern ក្នុងការទិញតារាឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League ២០២៥ បានបដិសេធបោះបង់តម្លៃ ៥៨.៦លានផោន ពីក្លឹបយក្សអាល្លឺម៉ង់គឺ Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធស្លាប Luis Diaz របស់ពួកគេ។ យ៉ាងណាមិញ Bayern បានដាក់សំណើលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនមែនសម្រាប់លក់នោះឡើយ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

គួរជម្រាបដែរថា ទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool កំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ ខណៈក៏កំពុងតែចែចូវ Alexander Isak ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបសារិកាព្រៃ Newcastle United ដ្បិត Diaz មានកិច្ចសន្យាជាមួយហង្សក្រហមរហូតដល់ឆ្នាំ២០២៧ ដោយរកបាន ១៣គ្រាប់ រួមចំណែកជួយ Liverpool ឈ្នះជើងឯក PL ដោយនាំមុខដាច់ ១០ពិន្ទុផងដែរ៕
ប្រភព៖ BBC
Related Articles