បន្ទាប់ពីបរាជ័យជើងទី១រវាងក្រុមគូប្រជែងមកពីក្របខណ្ឌលីកកំពូលអ៊ីតាលីទំាងពីរនោះគឺក្រុមនាំមុខតារាងSerieA Napoli និងត្រូវធ្វើការប្រកួតវគ្គ ១/៤ផ្តាច់ព្រ័ត្រជើងទីពីរជាមួយក្រុមជើងឯកChampion League ៧សម័យ AC Milan នៅរាត្រីថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះដើម្បីដណ្តើមកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ក្រោយពីAC.Milan នាំមុខជើងទីមួយក្នុងលទ្ធផល១ទល់និង០។ទោះយ៉ាងណាពួកគេទំាងពីរបានជួយគ្នាផងដែរនៅទឹកដីNapoli ក្នុងក្របខណ្ឌSerieA នាកីឡាដ្ឋាន Stadio Maradona កាលពីដើមខែនេះខណៈMilan បានយកឈ្នះក្នុងលទ្ធផល ៤-0 ។
ជាការពិតពួកគេមិនដែលចាញ់សម្រាប់ការប្រកួតក្នុងផ្ទះ ១២ លើកចុងក្រោយសម្រាប់ពានរង្វាន់លីកកំពូលអឺរ៉ុប ហើយក្នុងរដូវកាលនេះ ជ័យជំនះ៤ប្រកួតគឺNapoli ស៊ុតបញ្ចូលទីមិនតិចជាង៣គ្រាប់ទេ។ ហើយផ្ទុយទៅវិញក្រុមចុងក្រោយដែលធ្លាប់ឈ្នះ Napoli បីដងក្នុងមួយរដូវកាលគឺ Lazio នៅចន្លោះឆ្នាំ១៩៩៤-១៩៩៥ទោះយ៉ាងណា AC.Milan ចង់បង្កើនទំនុកចិត្តដើម្បីតាមទាន់កំនត់ត្រានេះ ក៏ព្រោះតែ៣ប្រកួតចុងក្រោយនៅផ្ទះNapoli គឺAC.Milan មិនដែលចាញ់ទេគ្រប់ក្របខណ្ឌប្រកួត។
១.៦ប្រកួតចុងក្រោយរបស់ NapoliនៅChampion League គឺឈ្នះ៤ចាញ់២ ខណៈ AC.Milan ឈ្នះ៤ចាញ់១ស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់Napoli គឺ
Meret; Di Lorenzo, Rrahmani, Jesus, Rui; Ndombele, Lobotka, Zielinski; Lozano, Osimhen, Kvaratskhelia
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ AC.Milan គឺ
Maignan; Calabria, Kjaer, Tomori, Hernandez; Krunic, Tonali; Diaz, Bennacer, Leao; Giroud
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយរវាងគូទាំងពីរនេះគឺ Napoli ១: ១ AC.Milan ។