
ក្រុមតោខៀវ Chelsea ត្រូវព្យាយាមរកគ្រាប់បាល់យ៉ាងហោចណាស់៣គ្រាប់លើក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid ខណៈពួកគេនិងធ្វើជាម្ចាស់ផ្ទះទទួលក្រុមលោកCarlo Ancelloti ក្នុងការប្រកួតជើងទីពីរនៃក្របខ័ណ្ឌ Champions League វគ្គ ១/៤ ផ្តាច់ព្រ័ត្ររបស់ពួកគេនៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធវេលាម៉ោង ២ទាបភ្លឺ។
គួរបញ្ជាក់ថាក្រុម Real Madrid បានមានប្រៀបលើម្ចាស់ផ្ទះ ក្រោយពីពួកគេរកបាន២គ្រាប់នៅទឹកដី Santiago Bernabeu ខណៈលោក Frank Lampard ចង់បញ្ចប់ការខកខានរកឃើញជ័យជំនះលើកទី៤ក្រោយវិលត្រលប់មកដឹកនាំ Chelsea ជាលើកទី២ក្នុងនាមគ្រូបង្វឹក បណ្តោះអាសន្នគឺចាញ់ទាំង៣ប្រកួតតែម្តង។
Real Madrid មានប្រវត្តិឆ្លងផុតវគ្គ៨ក្រុមនេះ៦លើកចុងក្រោយជាប់ៗគ្នាបើទោះបីជាម្ចាស់ជើងឯកទ្វីបអឺរ៉ុប ១៤ សម័យ កាលពី ១២ ខែមុនបានបរាជ័យទាំងពីរជើងក្នុងលទ្ធផល៣ទល់និង១ និង ជើងទី២ក្នុងលទ្ធផល២ទល់និង០នៅវគ្គពាក់កណ្តាល ផ្តាច់ ព្រ័ត្ររដូវកាល២០២០-២០២១ក៏ដោយ។ផ្ទុយទៅវិញ Chelsea មិនដែលឈ្នះទេ ៤ប្រកួតចុងក្រោយក្នុងផ្ទះនៅ Champion League បន្ទាប់ពីផ្តួល Dortmund រួចមក។
១.៦ប្រកួតចុងក្រោយរបស់ Chelsea នៅChampion League គឺឈ្នះ៤ ចាញ់២ខណៈ Chelsea ឈ្នះ៤ស្មើ១ចាញ់១។
២.ជម្រើស១១នាក់ដំបូងសម្រាប់Chelsea អាចនិងចូលលេង Kepa; James, Fofana, Silva, Cucurella; Fernandez, Kante, Kovacic; Mudryk, Havertz, Felix)
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Real Madrid អាចនិងចូលលេង Courtois; Carvajal, Militao, Alaba, Camavinga; Modric, Valverde, Kroos; Rodrygo, Benzema, Vinicius Jr
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់គឺ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Chelsea ១:២ Real Madrid
ប្រភព:Sportsmole & whoscored

គ្រូបង្វឹកក្រុមមេឃខៀវ Man. City លោក Pep Guardiola បានកំនត់គោលដៅលើកីឡាករ Rayan Ait-Nouri នៅក្នុងបញ្ជីផ្ទេរដ៍មានសក្តានុពលរបស់គាត់ ដើម្បីដោះស្រាយបញ្ហាវិបត្តិខ្សែការពារឆ្វេងសម្រាប់ក្រុមរបស់គាត់។ គួរកត់សម្គាល់ថាMan Cityក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅរដូវកាលនេះ បានដំណើរការលេងដោយគ្មានកីឡាករលេងតួនាទីខ្សែការពារឆ្វេងពោលគឺចាប់តាំងពីការចាកចេញរបស់កីឡាករមានរឿងអាស្រូវផ្លូវភេទគឺកីឡាករអន្តរជាតិបារាំង Benjamin Mendy តាំងពីកំលុងខែសីហា ឆ្នាំ ២០២១មកម្លេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ចង់បានកីឡាករលេងតួនាទីការពារស្លាបឆ្វេងពីក្លឹបគូប្រជែង EPL (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានអីតកីឡាករមួយចំនួនដូចជាOleksandr Zinchenko, Joao Cancelo និងបច្ចុប្បន្នគឺ Josko Gvardiolធ្លាប់បានដាក់អោយលេងតួនាទីមួយនេះ ប៉ុន្តែមិនទទួលបានភាពប្រាកដប្រជានោះទេ ស្របបពេលកីឡាករវ័យក្មេងនិងជាយុវជនថ្នាល Nico O’Reilly បានដើរតួនាទីចុងក្រោយកាលពីរដូវកាលមុន រួមទាំងការបរាជ័យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ផងដែរនោះ។អ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola បច្ចុប្បន្នកំពុងពន្លឿនចង់ដោះស្រាយបញ្ហាមួយនេះនៅរដូវក្តៅខណៈ Ait-Nouri របស់ Wolves គឺជាកីឡាករដែលរូបលោក ចង់បាន។ មិនទាន់មានកិច្ចព្រមព្រៀងណាមួយកើតឡើងនៅឡើយទេសម្រាប់កីឡាករអន្តរជាតិអាល់ហ្សេរីមានដើមកំណើតកើតនៅប្រទេសបារាំងវ័យ ២៣ឆ្នាំរូបនេះទេ […]



