

Arsenal បានស្ថិតយ៉ាងកៀកក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting CP មករួមក្រុមជាផ្លូវការណ៍ខណៈការចរចាររវាងអាណាព្យាបាលក្លឹបធំទាំងពីរហាក់ដូចជាកំពុងឆ្ពោះទៅរកច្រកចេញបន្ទាប់ពីក្លឹបយក្សព័រទុយហ្គាល់បានកំពុងពិចារណាលើសំណើរខណៈតម្លៃខ្លួនផ្តាច់កុងត្រារបស់គេគឺប្រមាណ ៨៥លានផោន ស្របពេលសាម៉ីខ្លួនត្រូវបានប្រភពពត៌មានចុះផ្សាយថាបានព្រមព្រៀងត្រៀមចុះហត្ថលេខារយៈពេល៥ឆ្នាំ។Gyokeres កីឡាករវ័យ ២៧ ឆ្នាំសញ្ជាតិស៊ុយអ៊ែតរូបនេះបានក្លាយជាគោលដៅអាទិភាពផ្ទេរសម្រាប់ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើងខណៈ Benjamin Sesko របស់ក្លឹប RB Leipzig ក៍ជាគោលដៅរួមដូចគ្នា ។

គួររំលឹកផងដែរថា ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់លោក Ruben Amorim និងធ្លាប់បង្វឹកGyokeres មិនបានក្លាយជាទីចាប់អារម្មណ៍សម្រាប់អតីតកីឡាករ Coventry រូបនេះចង់រួមការងារជាមួយរូបគេជាលើកទីពីរនោះទេបន្ទាប់ពីសាម៉ីខ្លួនបានបដិសេធសំណើរកាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ ។មួយវិញទៀតតែកីឡាករមានកំនត់ត្រារកបានគ្រាប់បាល់ ៩៧គ្រាប់ក្នុង១០២ប្រកួតគិតចាប់តាំងពីឆ្នាំ២០២៣មក មានបំណងចង់លេងអោយក្លឹបដែលមានកៅអីលេងនៅទ្វីបអឺរ៉ុប និង មើលមិនឃើញពីចំណុចច្បាស់លាស់ក្រោមការដឹកនាំ និង ចក្ខវិស័យរបស់សហម្ចាស់ក្លឹបលោក Sir Jim Ratcliffe’s នោះទេ។
ប្រភព:Football.london&Goal
វីដេអូ:


