
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្សិក Romelu Lukaku ទីបំផុតបានសារភាពថា គាត់ពិតជាមិនចង់ផ្ទេរទៅកាន់ក្រុមបិសាចក្រហម Man. United នោះ ទេ ប៉ុន្តែការពិតគឺគាត់ចង់ចូលរួមជាមួយក្រុមតោខៀវ Chelsea ជំនួសវិញក៏ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ធ្វើអោយរូបលោកសម្រេចចិត្តដោយមិនប្រាកដប្រជានោះគឺឥទ្ធិពលពីការ ហៅទូរស័ព្ទពីសំណាក់លោក Jose Mourinho កំលុងពេលរូបលោកនៅជាអ្នកចាត់ការនៅទឹកដី Old Trafford នាពេលនោះ។គួររំលឹកថា Man. United បានយល់ព្រមលើតម្លៃផ្ទេរកំណត់ត្រាក្លឹបប្រមាណ ៧៥ លានផោនជាមួយក្លឹបស្ករគ្រាប់ Everton សម្រាប់ Lukaku ក្នុងឆ្នាំ ២០២១៧កន្លងទៅ។
Lukaku បានប្រាប់បណ្តាញសារពត៌មានយ៉ាងដូច្នេះថាៈខ្ញុំបានប្រាប់អ្នកគ្រប់គ្នារួចហើយថា ខ្ញុំនឹងត្រលប់ទៅអតីតក្លឹប Chelseaសាជាថ្មី។ប៉ុន្តែពេលខ្ញុំវិលត្រលប់ពី ពីវិស្សមកាលក្រោយនិយាយទូរសព្ទជាមួយលោក Mourinho រួចមក ស្រាប់តែមានកិច្ចព្រមព្រៀងរវាង Man.Utd ជាមួយ Everton បានមកដល់ដៃខ្ញុំ”ខ្ញុំបានប្រាប់ទៅកាន់លោក Mino Raiola ថាខ្ញុំមិនចង់ ចុះហត្ថលេខានោះទេ ប៉ុន្តែទីបំផុតខ្ញុំមិនបានធ្វើការសម្រេចចិត្តដោយខ្លួនឯនោះទេ ។
គួររំលឹកថាកំលុងពេល២រដូវកាល Lukaku មិនទទួលបានជោគជ័យជាផ្លែផ្កានោះទេ ក្រោយរកបាន ៤២ គ្រាប់ក្នុងការបង្ហាញខ្លួន ៩៦លើក។
ប្រភព:Dailypost
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



