បរទេស៖ ក្តីសង្ឃឹមដណ្តើមពាន Premier League របស់ Arsenal ស្ថិតក្នុងស្ថានភាពអាក្រក់វិញ ខណៈដែលពួកគេបានរបូតឱកាសបានត្រឹមស្មើ 2-2 ជាមួយក្រុម West Ham United នៅកីឡដ្ឋាន London។
Gabriel Jesus និង Martin Odegaard បានស៊ុតបាល់បញ្ចូលទីនាំមុខពីរគ្រាប់មុនឱ្យក្រុមរបស់ Mikel Arteta ប៉ុន្តែ Said Benrahma និង Jarrod Bowen បានឆ្លើយតបទាំងសងខាងបន្ទាប់ពីការខកខានបាល់ប៉េណាល់ទីរបស់ Bukayo Saka សម្រាប់ក្រុម Hammers ដែលរងការគំរាមកំហែងពីការកាត់ចោល។
ក្រុមJuventus បានបញ្ចប់តំណែងគ្រូបង្វឹកលោក Massimiliano Allegri ពីរថ្ងៃបន្ទាប់ពីគាត់បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់Coppa Italia ដោយផ្តួលក្រុម Atalanta ១-0 សម្រាប់ការប្រកួតនៅក្នុងទីក្រុងរ៉ូម ។ ហេតុផលដ៏សំខាន់នៃការបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិអ៊ីតាលីនេះត្រូវបានមហាជននិង មជ្ឈដ្ឋានបាល់ទាត់យល់ឃើញថាលោក Allegri បានបង្ហាញកាយវិការជេរប្រមាថដល់មន្ត្រីការប្រកួតចំនួន ៤ រូប ព្រមជាមួយនិងការដោអាវ ក្រវ៉ាត់ក និងសម្លៀកបំពាគ់ចេញអំឡុងពេលប្រកួត និង ក្រោយពេលប្រារព្ធពិធី។ក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធបាល់ទាត់អ៊ីតាលីមានបានបើកការស៊ើបអង្កេតលើករណីនេះខណៈនៅថ្ងៃសុក្រម្សិលមិញJuventus បានបញ្ជាក់ថាបុរសវ័យ៥៦ឆ្នាំរូបនេះ មិនមែនជាអ្នកចាត់ការទូទៅរបស់ពួកគេទៀតទេ។សេចក្តីថ្លែងការណ៍មួយបានសរសេរថា : ការបណ្តេញចេញនេះធ្វើឡើងតាមអាកប្បកិរិយាមួយចំនួនក្នុងអំឡុងពេល និងក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ Coppa Italia ដែលក្លឹបចាត់ទុកថាមិនបានអោយតម្លៃ និងកេរ្ត៏ឈ្មោះក៏ដូចជាងមុខមាត់ដល់ Juventus ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវផ្តួល Everton ជាដាច់ខាតដើម្បីក្តីសង្ឃឹមគ្រងជើងឯក EPL សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅមិនទាន់មានប្រភពណាមួយបញ្ជាក់ថាលោក Allegri មានកំហឹងអ្វីអោយប្រាកដ ខណៈនៅនាទីទី៩៥រូបលោកត្រូវបានបណ្តេញចេញពីការប្រកួតស្របពេលសាម៉ីខ្លួនលោក Allegriបានដឹងខ្លួនឯងច្បាស់ថារូបលោកអាចនិងបាត់បង់តំណែងក្រោយពីមិនអាចជួយអោយ Juventus ឈ្នះជើងឯក Serie A នៅរដូវនេះផងស្របពេលគ្រូបង្វឹក […]