
បរទេសៈ ក្លឹបបិសាក្រហម Manchester United ឈានដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្រុម Wolves គឺ Matheus Cunha នេះបើតាមការបញ្ចាក់ដោយលោក Romano Fabrizio ។ កីឡាករប្រេសុីលរូបនេះបានបើកភ្លើងខៀវលើកិច្ចព្រមព្រៀងមួយនេះជានិច្ច និងត្រូវបានគេរំពឹងថា លក្ខខណ្ឌផ្ទាល់ត្រូវបានព្រមព្រៀងរួចជាស្រេច ខណៈបច្ចុប្បន្នរង់ចាំតែលក្ខខណ្ឌមួយចំនួនទៀតត្រូវបញ្ចប់ប៉ុណ្ណោះពីភាគីពាក់ព័ន្ធទាំងអស់៕

បើទោះបីជាបានបំពេញការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងពីក្លឹប Eintracht Frankfurt គឺHugo Ekitike ក្នុងតម្លៃផ្តល់ទៅអោយដំបូងគឺ ៦៩ លានផោនក៏ដោយ ផ្ទុយទៅវិញខ្សែប្រយុទ្ធ Alexander Isak នៅតែមានចេតនាចង់ស្វែងរកជម្រើសរបស់គាត់សម្រាប់ការចាកចេញពីទឹកដី St.James Park នៅរដូវក្តៅនេះពោលគឺបន្ទាប់ពីខកខានដំណើរទេសចរណ៍ការប្រកួតកំដៅសាច់ដុំមុនរដូវកាលថ្មីចាប់ផ្តើមនៅទ្វីបអាស៊ី ។ក្លឹបបានជ្រើសរើសកីឡាករចំនួន ៣០ នាក់ ប៉ុន្តែ ខ្សែប្រយុទ្ធស៊ុយអែតIsak មិនបានរួមដំណើរដោយអវត្តមានដោយសាររបួសភ្លៅ។សម្រាប់ Liverpool នៅតែចាប់អារម្មណ៍លើការនាំយកកីឡាករវ័យ ២៥ ឆ្នាំ មកកាន់ទឹកដី Anfield ខណៈអ្នកចាត់ការក្លឹប Newcastle លោក Eddie Howe បាននិយាយថា Isak នឹងក្លាយជាផ្នែកមួយនៃក្រុមសម្រាប់ការប្រកួតនៅប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង។អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Isak ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួនសរុបគ្រប់ការប្រកួត៤២លើកសម្រាប់ Newcastle កាលពីរដូវកាលមុនខណៈ Newcastle ទក់សាច់ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Celtic […]


