
បរទេសៈ ខ្សែការពារស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Trent Alexander Arnold ត្រូវបានទទួលរងការឌឺដងដោយអ្នកគាំទ្រក្រុមរបស់ខ្លួនក្នុងជំនួបដែលក្រុម Liverpool បានត្រឹមស្មើក្រុម Arsenal ក្នុងទឹកដី Anfield កាលពីយប់មិញនេះ។ ហេតុការណ៍នេះកើតឡើងបន្ទាប់រូបគេបានបង្ហាញអំពីការចាកចេញពីក្លឹបមួយនេះនៅពេលចប់រដូវកាលនេះ។ បន្ទាប់ពីត្រូវបានប្តូរចូលនៅនាទី៦៧ខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះត្រូវបានទទួលរងការស្រែកចម្អកពីអ្នកគាំទ្ររាល់ពេលដែលរូបគេប៉ះបាល់ម្តងៗ។
ទោះបីជាយ៉ាងណាមិញក្រោយចប់ការប្រកួត Arnold បានបង្ហាញការសុំទោស និងគោរពទៅកាន់អ្នកគាំទ្រវិញ។ អតីតខ្សែការពារលោក Jamie Carragher និង Rio Ferdinanad បានធ្វើការរឹះគន់ទៅកាន់អ្នកគាំទ្រចំពោះទង្វើរទាំងអស់នោះ ខណៈ Arnold ធ្លាប់បានចូលរួមចំណែកជួយក្រុមជាច្រើនឆ្នាំមកហើយ ជាពិសេសរូបគេបានបង្ហាញខ្លួនសរុបចំនួន៣៥០ប្រកួតមកហើយ និងឈ្នះពានរង្វាន់ធំៗជាច្រើនរួមទាំង Champions League និង Premier League ។
គ្រូបង្វឹកលោក Arne Slot បានបង្ហាញអារម្មណ៍ខកចិត្តនឹងទង្វើររបស់អ្នកគាំទ្រ ប៉ុន្តែនិយាយថារូបលោកសង្ឃឹមថាវានឹងមិនប៉ះពាល់ដល់អារម្មណ៍របស់កីឡាករឡើយសម្រាប់ការប្រកួតដែលនៅសេះសល់ក្នុងរដូវកាលនេះ។ ការប្រកួតចុងក្រោយរបស់ Arnold ជាមួយ. liverpoolគឺនៅថ្ងៃទី២៥ខែឧសភានេះទល់នឹងក្រុម Crystal Palace ៕

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



