អុញនោះ! លោក Amorim ទទួលស្គាល់នឹងចុះចេញពីតំណែង ប្រសិនទម្រង់ Man Utd នៅតែអន់
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ លោក Ruben Amorim គ្រូបង្វឹកក្លឹបបិសាចក្រហម Manchester United បានទទួលស្គាល់ថា រូបលោកនឹងត្រូវតែចុះចេញពីតំណែងជាដាច់ខាត ដរាបណាទម្រង់លេងរបស់បិសាចក្រហម នៅតែអន់បែបនេះនោះ។ បុរសសញ្ជាតិព័រទុយហ្គាល់បានថ្លែងថា «Man Utd មិនភ័យខ្លាច ក្នុងការបរាជ័យនោះទេ»។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោកថា រូបលោកនឹងលាលែងពីតំណែងគ្រូបង្វឹក Man Utd តែម្តង ប្រសិនបើធ្វើមិនបានល្អចាប់ពីចុងរហូតដល់ចាប់ផ្តើមរដូវកាលបន្ទាប់ ក្រោយពេលអតីតក្រុមជើងឯកលីគអង់គ្លេសចុងក្រោយកាលឆ្នាំ២០១៣ បានរងបរាជ័យ ២-០ ក្រោមថ្វីជើងរបស់ញញួរធំ West Ham United ក្នុងចំណោម ៨ប្រកួតចុងក្រោយនៅ Premier League មិនឈ្នះសោះ។
ឆ្លងតាមលទ្ធផលនេះ នាំឱ្យមានការចោទសួរជុំវិញអនាគតរបស់គ្រូបង្វឹក ក៏ត្រូវបានលោក Amorim ឆ្លើយថា «ពួកយើងបានបាត់បង់អារម្មណ៍ថា ពួកយើងជាក្លិបធំមួយក្នុងលោក និងជាទីបញ្ចប់នៃពិភពលោកនេះដែលបានចាញ់ការប្រកួតក្នុងផ្ទះ។ ប្រសិនបើយើងមិនភ័យខ្លាចចំពោះបរាជ័យ និងតក់ស្លុតទៀតនោះ។ វាគឺជារឿងមួយដ៏គ្រោះថ្នាក់បំផុត ក្នុងនាមក្លិបធំធ្លាប់មាន»។
គួរបញ្ជាក់ផងថា Man Utd បានចាញ់ការប្រកួតចំនួន ១៧លើកនៅ Premier League រដូវកាលនេះ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាន គិតចាប់តាំងពីរដូវកាលឆ្នាំ១៩៧៣-៧៤ ដែលពួកគេបានធ្លាក់ទៅលេងក្នុងក្របខណ្ឌទី២ ក្នុងនាមក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២០ បាតតារាង៕

ប្រភព៖ BBC
Article Tags
Related Articles