

(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា លោក Carlo Ancelotti នឹងបើកកិច្ចពិភាក្សាជាមួយសហព័ន្ធបាល់ទាត់ប្រេស៊ីល ដើម្បីចូលដឹកនាំក្រុមជម្រើសជាតិសាំបាប្រេស៊ីល ដ្បិតកៅអីក្នុងក្លឹបអធិរាជស Real Madrid កំពុងរង្គោះរង្គើ។ យោងតាមការចុះផ្សាយពីគេហទំព័រកីឡា BBC បានឲ្យដឹងថា ការចរចានេះដែរ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ពោលគឺយកបានហត្ថលេខាគ្រូបង្វឹកសញ្ជាតិអ៉ីតាលីរូបនេះ ឱ្យបានមុនពេលលេងជម្រុះ World Cup ២០២៦ ដែលនឹងត្រូវធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ប្រចាំតំបន់អាមេរិកឡាទីន។

បុរសវ័យ ៦៥ឆ្នាំ លោក Ancelotti បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចាញ់វគ្គផ្តាច់ព្រ័ត្រពាន Copa del Rey កាលពីរាត្រីថ្ងៃសៅរ៍ថា៖ «ប្រធានបទនិយាយពីអនាគតរបស់លោក នឹងដឹងច្បាស់នាសប្តាហ៍ក្រោយ ពុំមែនថ្ងៃនេះទេ»។
លោក Carlo Ancelotti ជាបេក្ខភាពសំខាន់ដំបូងគេ ដើម្បីជំនួសកៅអីគ្រូបង្វឹកលោក Dorival Junior ដែលត្រូវបានដកតួនាទី ក្រោយពេលអតីតជើងឯក World Cup ៥សម័យកាលប្រេស៊ីល ចាញ់គូប្រជែងអាហ្សង់ទីន ៤-១ កាលពីខែមុននៅទីក្រុង Buenos Aires ដែលធ្វើឱ្យពួកគេធ្លាក់ទៅលេខ៤ ក្នុងតារាងពិន្ទុជាបណ្ណោះអាសន្នផងដែរ ក្នុងដំណើរស្វែងរកកៅអីទៅលេង World Cup នាឆ្នាំក្រោយនេះ៕
ប្រភព៖ BBC & Fabrizio Romano

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ សឹងមិនគួរឲ្យជឿ! Fluminense អាចផ្តួល Inter Milan ឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាន (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible



