

បរទេសៈ គ្រូបង្វឹកក្រុមបាល់ទាត់ Man City លោក Pep Guardiola និងភរិយារបស់គាត់នាង Cristina Serra ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមផ្សះផ្សារចំណងស្នេហាសារជាថ្មី បន្ទាប់ពីបានប្រកាសជាផ្លូវការណ៍អំពីការចែកផ្លូវគ្នាកាលពីដើមឆ្នាំ២០២៥នេះ។

គ្រូបង្វឹកក្រុម Man City បានធ្វើដំណើរទៅកាន់ទឹកដី Barcelona ដែលជាទីកន្លែងដែលប្រទះឃើញពួកគេទាំង២ណាត់ជួបគ្នាសារជាថ្មី។
គួររំលឹកថា ពួកគេទាំង២នាក់ ដើម្បីធ្វើដំណើរការនៃលែងលះកាលពីខែកុម្ភៈ ប៉ុន្តែរាយការណ៍បច្ចុប្បន្ននេះ បានចុះផ្សាយថា ពួកគេទាំងកំពុងផ្តល់ឱកាសគ្នាទៅវិញទៅមកម្តងទៀត។
ទំនាក់ទំនងរវាងពួកគេទាំង២បានធ្លាក់ក្នុងភាពមិនចុះសម្រុងគ្នាតាំងពីឆ្នាំ២០១៩មកម្លេះ ដោយនាង Cristina បានវិលទៅរស់នៅឯទឹកដីប្រទេសអេស្ប៉ាញវិញ ខណៈដែលលោក Pep Guardiola រស់នៅប្រទេសអង់គ្លេសក្នុងកាព្វកិច្ចដឹកនាំក្រុម City ៕

(បរទេស)៖ បន្ទាប់ពីរដូវកាលកន្លងទៅដ៏គួរឱ្យខកចិត្ត បានធ្វើឲ្យក្លឹបបិសាចក្រហម Manchester United រុះរើកីឡាករឈុតធំ ដើម្បីពង្រឹងនៅរដូវកាលថ្មី ដែលខិតជិតចូលមកដល់។ ឥឡូវនេះខ្សែបម្រើឆ្នើមរបស់ប្រេស៊ីល Casemiro ក៏កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ។ ជាមួយនឹងរបាយកាណ៍ក្នុងថ្ងៃនេះ បានអះអាងថា ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al-Nassr FC កំពុងតែចរចាចុះហត្ថលេខាផ្ទេរនាំយក Casemiro ឲ្យមកចាប់ដៃគូជាមួយនឹងមិត្តចាស់គឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo សារជាថ្មី ខណៈដែល [Casemiro] មានតម្លៃខ្លួន ៦០លានអឺរ៉ូ ក្នុងឆ្នាំ ២០២២ ពេលមក Man Utd៕អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible


