Vardy ប្រកាសចាកចេញពី Leicester នឹងរំពឹងមើលសំណើរពីក្លឹបនៅបរទេសវិញ
ទំហំអក្សរ
តូច
ធំ
បរទេសៈ វីរបុរសរបស់ក្រុម Leicester City គឺ Jamie Vardy នឹងចាកចេញពីក្រុមចុងបញ្ចប់រដូវកាល ២០២៤ ២០២៥ នេះ បន្ទាប់ពីចំណាយពេលអស់រយៈពេល១៣ឆ្នាំ និងអាចរកបានជិត ២០០គ្រាប់ឲ្យក្លឹបមួយនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

បច្ចុប្បន្ន Vardy មានវ័យ៣៨ឆ្នាំ កំពុងសម្លឹងរកទីតាំងដើម្បីទទួលយកបទពិសោធន៍ថ្មីបន្តទៀតក្នុងវិស័យបាល់ទាត់ មុនចូលនិវត្តន៍ ខណៈបច្ចុប្បន្នមានរបាយការណ៍នាក្លឹបមកពីអាមេរិក និងអារ៉ាប់ បានទាក់ទៅកាន់ភ្នាក់ងាររបស់គេរួចជាស្រេច។ ទោះបីជាយ៉ាងណាមិញ Saudi Arabia League មានច្បាប់ដ៏តឹងរឹងមួយ ដោយកីឡាករមិនអាចប្រើប្រាស់សំណើរដទៃ ដើម្បីទាមទារបានប្រាក់ឈ្នួលកាន់តែខ្ពស់នោះទេ បើមិនដូច្នោះទេរូបគេនឹងជាប់ពិន័យ។

Vardy នឹងលេងការប្រកួតចុងក្រោយនៅថ្ងៃទី១៨ខែក្រោយក្នុងជំនួបទល់នឹង Ipswich Town។ គួររំលឹកថា Vardy ក៏ធ្លាប់បានបដិសេធសំណើរពីលីកអារ៉ាប់ម្តងផងដែល ដោយសារតែបញ្ហាក្រុមគ្រួសារ, ប៉ុន្តែបច្ចុប្បន្នរូបគេបើកទទួលគ្រប់សំណើរទាំងអស់៕
Article Tags
Related Articles