Close
Sponsor ads Featured-Image
AC Milan ឡើងទៅចាំវគ្គផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយលុត Inter Milan មិនឲ្យតដៃ
ទំហំអក្សរ
តូច
ធំ

(អ៊ីតាលី)៖ ក្លឹបយក្ស AC Milan បានឡើងទៅឈរចាំមុនគេនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អ៉ីតាលី Coppa Italia ២០២៤/២៥ ក្រោយលុតបំបាក់ ៣ទល់នឹង០ ក្នុងជើងទី២ កាលពីយប់មិញទៅលើត្រកូល Inter Milan ដ្បិតជើងទី១ ស្មើគ្នា ១-១។ ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ Bologna ឬក៏ Empoli ដែលត្រូវលេងជើងទី២ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលជើងទី១ Bologna ក៏បានបំបាក់ Empoli ៣-០ ផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

La Jornada - Se impone AC Milán 3-0 al Inter y avanza a la final de la Copa  de Italia

ads

យ៉ាងណាមិញ ក្នុងជំនួប Derby ខ្សែប្រយុទ្ធ Luka Jovic រកបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៤គ្រាប់ក្នុងចំណោម ៥ប្រកួតចុងក្រោយជាមួយ AC Milan ល្អជាងរដូវកាលណាៗទាំងអស់។ គួរជម្រាបផងដែរថា Coppa Italia គឺជាពានតែមួយគត់ដែល AC Milan រំពឹងឈ្នះរដូវកាលនេះ គ្រាដែលពួកគេកំពុងឈរនៅលេខ៩ ក្នុងលីគ Serie A នៅក្រៅតំបន់កៅអី UEFA Champions League រដូវកាលក្រោយ៕

Jovic and Reijnders fire Milan into Coppa Italia final with victory over  Inter | The Straits Times

ប្រភព៖ BBC

អត្ថបទទាក់ទង
  • April 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    282930