យូរៗ បានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ម្តង Arsenal ហាក់បីអន់ចិត្តនឹងច្បាប់ថ្មីមួយ
ទំហំអក្សរ
តូច
ធំ
បរទេសៈ ក្លឹបបាល់ទាត់ Arsenal បានលើកនូវក្តីបារម្ភរបស់ខ្លួនអំពីភាពអយុត្តិធម៍ក្នុងច្បាប់ថ្មីរបស់ Champions League, ជាពិសេសស្ថិតនៅវគ្គដែលតម្រូវឲ្យក្រុមលេងនៅក្នុងផ្ទះនៅវគ្គ knockout ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
តើអ្វីជាបញ្ហាចោទ សម្រាប់ក្រុម Arsenal ?
- Arsenal បានបញ្ចប់នូវលេខរៀងល្អជាងក្រុម Real Madrid នៅក្នុងវគ្គ Group Stage
- ប៉ុន្តែស្ថិតក្នុងវគ្គ Quarter-Final ពួកគេតម្រូវឲ្យលេង ជើងទី២ ក្រៅដីស្ថិតនៅ Madrid ( ជើងទី១ក្នុងផ្ទះ – ជើងទី២ក្រៅផ្ទះ)
- រឿងដដែលនេះបានកើតឡើងសារជាថ្មីម្តងទៀត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទល់ PSG ( ជើងទី១ក្នុងផ្ទះ – ជើងទី២ក្រៅផ្ទះ)
- Arsenal គិតថា វាជារឿងអយុតិ្តធម៍ ដោយសារតែពួកគេស្ថិតលេងរៀងល្អជាងក្រុមទាំង២នេះនៅវគ្គ Group Stage
[ការប្រកួតជើងទី២ ជាការប្រកួតសម្រេចថា ក្រុមណានឹងឡើងបន្ត ដូច្នេះហើយក្រុមទាំងអស់គឺ ចង់លេងនៅជើង២ក្នុងផ្ទះជាង ពីព្រោះតែទទួលការគាំទ្រពីអ្នកគាំទ្រខ្លាំង ជាពិសេសក្នុងករណីដែលក្រុមរបស់ខ្លួនបានចាញ់នៅជើងទី១]

តើច្បាប់នេះដំណើរការយ៉ាងដូចម្តេច?
- ៣៦ក្រុម ត្រូវបានដាក់បញ្ចូលក្នុងតារាងដ៏ធំមួយ
- គ្រប់ក្រុមតម្រូវឲ្យលេង ៨ប្រកួត
- ក្រុមដែលបញ្ចប់នៅក្នុង TOP 8 ត្រូវឡើងទៅវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ
- ក្រុមដែលស្ថិតនៅលេខ ៩ ដល់ ២៤ត្រូវលេងវគ្គ Knockout ដើម្បីមានកៅអីលេងវគ្គបន្ត

តើអ្វីដែល UEFA កំពុងពិចារណាសារជាថ្មីៈ
- ផ្តល់ឱកាសឲ្យក្រុមដែលមានចំណាត់ល្អជាង លេងនៅជើងទី២ ក្រុមផ្ទះរបស់ខ្លួន
- ផ្លាស់ប្តូររបៀបដែលក្រុមត្រូវបានជ្រើសរើសក្នុងវគ្គជម្រុះ
- អាចនឹងប្រើប្រាស់ទឹកដីកណ្តាលសម្រាប់ការប្រកួតធំៗ មួយចំនួន
អត្ថបទទាក់ទង
3 months ago .
498 Views
Man.City មិនមែនជាក្រុមប្រជែងពាន EPL ឆ្នាំនេះដោយសារគ្មានវត្តមានកីឡាករសំខាន់រូបនេះ(មាន២វីដេអូ)
3 months ago .
440 Views
ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី
3 months ago .
323 Views
Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ)
4 months ago .
529 Views
Arsenal ទិញបានកាពីតែនក្រុមប្រជែងលីកមកជំនួសតំណែង Thomas Partey (មាន១វីដេអូ)
