
បរទេសៈ ក្លឹប Barcelona បានទទួលសំណើរតម្លៃ៨៦លានផោន ស្មើនឹង១០០លានអឺរ៉ូ ពីក្លឹបបាល់ទាត់ពីទឹកដីអារ៉ាប់ សម្រាប់ខ្សែប្រយុទ្ធស្លាប Raphinha ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេសុីលដែលបានបង្ហាញទេពកោសល្យដ៏ល្អរបស់ខ្លួនជាមួយនឹងក្លឹប Barcelona នៅរដូវកាលនេះ ដោយអាចរកបាន ១៥គ្រាប់ ក្នុងចំនួន ២៨ប្រកួតនៅ La Liga និង ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១២លើកនៅ Champions League ខណៈបច្ចុប្បន្នក្រុមយក្សមួយនេះកំពុងសម្លឹងមើលការឈ្នះពានរង្វាន់លីគកំពូល La Liga ដោយមាន៧ពិន្ទុនៅលើតារាង ខណៈនៅ UCL កំពុងស្ថិតនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ។
ក្លឹប Al-Hilal បានផ្តល់នូវសំណើរដែលមានតម្លៃ១៥០លានផោនម្តងរួចមកហើយ សម្រាប់ខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែត្រូវបានបដិសេធវិញ ។ យ៉ាងណាមិញ Raphinha ហាក់បីនៅមិនទាន់ចង់ចាកចេញពីទឹកដី Camp Nou នៅឡើយ ជាពិសេសជាមួយនឹងវត្តមានរបស់លោក Hansi FLick ដែលបុគ្គលតែមួយគត់ដែលជួយឲ្យរូបគេរីកចម្រើនជាខ្លាំង ។
យ៉ាងណាមិញបច្ចុប្បន្នក្លឹប Barcelona នៅមិនទាន់បានបដិសេធសំណើរថ្មីមួយនេះនៅឡើយទេ ខណៈពីមុនពួកគេក៏ធ្លាប់បានបដិសេធសំណើរ១០០លានអឺរ៉ូ ពីអារ៉ាប់និង៩០លានអឺរ៉ូពី Arsenal ដែលសុទ្ធសឹងតែជាក្លឹបដែលចង់បាន Raphinha។ ក្លឹបជឿជាក់យ៉ាងច្បាស់ថា រូបគេគឺជាកូនសោរឲ្យមានសារសំខាន់បំផុតសម្រាប់ក្រុមរបស់លោក Hansi Flick ជាមួយនឹងកុងត្រាបច្ច្ុប្បន្នមានសុពលភាពរបស់ឆ្នាំ២០២៧ ។ ទម្រង់លេងរបស់ Raphinha នារដូវកាលនេះ ធ្វើឲ្យមហារជនមានភាពជឿជាក់យ៉ាងខ្ពស់ថា រូបគេនឹងក្លាយជាបេក្ខភាពដ៏លេចធ្លោមួយរូបក្នុងការប្រជែងពានរង្វាន់ Ballon d’Or នឹងធ្វើឲ្យតម្លៃខ្លួនរបស់គេតែមានតម្លៃបន្ថែមទៀត៕

(អ៊ីតាលី)៖ ក្លឹបយក្ស AC Milan បានឡើងទៅឈរចាំមុនគេនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី២ អ៉ីតាលី Coppa Italia ២០២៤/២៥ ក្រោយលុតបំបាក់ ៣ទល់នឹង០ ក្នុងជើងទី២ កាលពីយប់មិញទៅលើត្រកូល Inter Milan ដ្បិតជើងទី១ ស្មើគ្នា ១-១។ ពួកគេត្រូវរង់ចាំរវាងក្រុមឈ្នះ Bologna ឬក៏ Empoli ដែលត្រូវលេងជើងទី២ បញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលជើងទី១ Bologna ក៏បានបំបាក់ Empoli ៣-០ ផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ តូចចិត្ត! តារាឆ្នើម Man Utd រូបនេះ«អស់សង្ឃឹម និងទំនងមិនអាចលេងឲ្យក្រុមវិញបាន» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ ក្នុងជំនួប Derby ខ្សែប្រយុទ្ធ Luka Jovic រកបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៤គ្រាប់ក្នុងចំណោម ៥ប្រកួតចុងក្រោយជាមួយ AC Milan […]



