
ភ្នំពេញ, ថ្ងៃទី២១ខែមេសា – វិស័យបាល់ទាត់កម្ពុជាបានបង្ហាញនូវអារម្មណ៍សោកស្តាយជាខ្លាំងចំពោះការបាត់បង់កីឡាករ ទេស សម្បត្តិ ដែលបានទទួលមោរណ:ភាពកាលពីយប់ថ្ងៃ២០ខែមេសា២០២៥ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ក្នុងស្ទឹង ក្នុងវ័យត្រឹមតែ២៤ឆ្នាំ។ សម្បត្តិ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅជាមួយនឹងក្លឹបបាល់ទាត់វិសាខា ដោយធ្លាប់បង្ហាញវត្តមានឲ្យក្រុមជម្រើសជាតិកម្ពុជាចំនួន១៦លើក ត្រូវបានមហារជនកោតសរសើរនឹងទេពកោសល្យរបស់ខ្សែការពាររូបនេះ ជាមួយនឹងកាយសម្បទាដ៏រឹងមាំ និងជាផ្នែកដ៏សំខាន់ជានិច្ចសម្រាប់ក្លឹប និងក្រុមជម្រើសជាតិ។
អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Keisuke Honda បានបង្ហាញអារម្មណ៍សោកស្តាយជាខ្លាំងចពោះការបាត់បង់នេះ ដោយបានសរសេរនៅលើបណ្តាញសង្គម Facebook របស់លោកថា: សម្បត្តិ អ្នកក្មេងពេកហើយ ដែលត្រូវជួបរឿងបែបនេះ ខ្ញុំមិនជឿឡើយ។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible