Close
Sponsor ads Featured-Image
Barcelona ប្រឈមអវត្តមានកីឡាករឆ្នើមរូបនេះក្នុងជំនួបសំខាន់ៗនៅពេលខាងមុខ
ទំហំអក្សរ
តូច
ធំ

ក្រុមអ្នកមានបុណ្យ Barcelona និងត្រូវអវត្តមានកីឡាករឆ្នើមចាស់វស្សា Robert Lewandowski បន្ទាប់ពីរូបគេមានបញ្ហារបួសសរសៃពួរកំលុងពេលពួកគេបានប្រកួតឈ្នះ Celta Vigo កាលពីថ្ងៃសៅរ៍ដោយលទ្ធផលយ៉ាងប្រផិតប្រផើយ ៤ទល់និង៣ និងត្រូវបានប្តូរចេញនៅនាទី៧៨តង់ទី២។។គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់លោក Hansi Flick បានបញ្ជាក់ប្រាប់បណ្តាញសារពត៌មានក្រោយការប្រកួតថាខ្សែប្រយុទ្ធប៉ូឡូញនឹងត្រៀមធ្វើការស្កេនដើម្បីកំនត់ទំហំខូចខាតនូវរបួសនោះ ។ ប៉ុន្តែលទ្ធផលមិនបាននាំមកនូវដំណឹងល្អសម្រាប់ក្រុមនោះឡើយ មានន័យថាការធ្វើតេស្តដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យបានបញ្ជាក់ថាកីឡាករឈុតធំជម្រើសដំបូង Lewandowski មានរបួសនៅជើងខាងឆ្វេង និង អាចប្រឈមអវត្តមានយ៉ាងហោចណាស់ ៣សប្តាហ៍ទើបអាចមានភាពល្អប្រសើរត្រលប់មកជួយក្រុមបានវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Robert Lewandowski Injury Update Given After Going Off in Barcelona v Celta

ads

បន្ទាប់ពីក្រុមមិនបានបញ្ជាក់ច្បាស់ពីពេលវេលានៃការជាសះស្បើយឡើងវិញបាននោះ ជាមួយគ្នានេះផងដែរកីឡាករបច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំរូបនេះនិងត្រូវខកខានការប្រកួតផ្សេងៗជាពិសេសការប្រកួតក្នុងស្រុក និងលើឆាកអន្តរជាតិ។ ជាក់ស្តែងមានដូចជាការប្រកួត La Liga នៅថ្ងៃអង្គារទល់នឹង Mallorca ហើយបន្ទាប់មកវគ្គផ្តាច់ព្រ័ត្រ Copa del Rey ទល់នឹង Real Madrid នៅថ្ងៃទី ២៦ ខែមេសា។ មិនត្រឹមតែប៉ុណ្ណឹងអតីតកីឡាករ Bayern Munich និង Dortmund និងត្រូវខកខានការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Champions League ទល់នឹង Inter Milan នៅថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ៦ ខែឧសភាខាងមុខផងដែរ។

Barcelona's Lamine Yamal and Robert Lewandowski injured, to miss international matches - CNBC TV18

ទោះយ៉ាងណាលោក Flick សង្ឃឹមថាខ្សែប្រយុទ្ធ ដែលរកបាន ២៥គ្រាប់នៅការប្រកួត ៣១គ្រាប់នៅ Laligaរដូវកាលនេះ អាចនិងវិលត្រលប់មកជួយក្រុមក្នុងជំនួបEl- Classico ទល់ Real Madrid នៅថ្ងៃទី ១១ ខែឧសភាខាងមុខ។បច្ចុប្បន្ន Barcelona មានគម្លាត ៧ពិន្ទុឈរនៅលេខរៀងទី១ពីក្រុម Real Madrid ខណៈក្រុមលោក Carlo Ancelloti និងត្រូវជួបទទួលក្រុម At.Bilbao នៅវេលាម៉ោង២រំលងអធ្រាតឈានចូលព្រឹកថ្ងៃចន្ទស្អែកនេះ។

ប្រភព:Besoccer

 

អត្ថបទទាក់ទង
  • April 2025
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    282930