
ក្រុមជម្រើសជាតិវៀតណាម និងកម្ពុជា នឹងត្រូវជួបគ្នាក្នុងការប្រកួតបែបមិត្តភាពល្ងាចនេះនៅឯទឹកដីប្រទេសវៀតណាមកីឡដ្ឋាន Go Dau ម៉ោង 7:30 ល្ងាចនេះ។
ទម្រង់លេងបច្ចុប្បន្នរបស់ វៀតណាមៈ ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Kim Sang-sik, ដែលបានកាន់តំណែងកាលពី២០២៤ខែមិថុនា ក្រុមជម្រើសជាតិវៀតណាមបង្ហាញទំរង់លេងដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ដោយពួកគេនៅមិនទាន់មានក្រុមអាចយកឈ្នះលើខ្លួនបានឡើយក្នុងការប្រកួត៩លើកចុងក្រោយមកនេះ។
ទម្រង់លេងបច្ចុប្បន្នរបស់ កម្ពុជា: ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Koji Gyotoku បានប្រឈមមុខនឹងបញ្ហាមួយចំនួនក្នុងការប្រកួតប៉ុន្មានលើកចុងក្រោយនេះ ជាមួយនឹងការធ្លាក់ចេញពីវគ្គជម្រុះ FIFA World Cup និង AFC Asian Cup ក្នុងជុំដំបូងតែម្តង។
ជំនួបប៉ះគ្នាកន្លងមក (head to head)
វៀតណាមជាក្រុមដែលមានភាគរយឈ្នះច្រើនជាងក្នុងការប៉ះគ្នារវាងក្រុមទាំង២កន្លងមក ដោយ៥ប្រកួតចុងក្រោយវៀតណាមតែងតែទទួលបានជ័យជម្នះលើក្រុមជម្រើសជាតិកម្ពុជា។
ជម្រើសកីឡាករក្រុមនីមួយៗ
វៀតណាម ទំនងជាបន្តរក្សាក្រុមដែល ដោយគ្មានការផ្លាស់ប្តូរឡើយ ពីក្រុមនៅ Asean Championship លើកលែងតែកីឡាករមួយចំនួនដូចជា Nguyen Xuan Som Nguyen Van Toanm និង Hotan taiដែលទំនងជាអវត្តមានដោយសារតែបញ្ហារបួស។
កម្ពុជា ទំនងជាអវត្តមានកីឡាករចូលសញ្ជាតិដូចជា Hikaru Mizuno ប៉ុន្តែកីឡាករដូចជា Chantheam Saret Krya និង Sar Ratana សុទ្ធតែរំពឹងថា អាចបង្ហាញវត្តមានក្នុងការប្រកួតមួយនេះ។
ការវិភាគ: ក្រុមវៀតណាមទំនងជាក្រុមដែលបានភាគរយឈ្នះច្រើន ជាពិេសសជាមួយនឹងជ័យជម្នះប៉ុន្មានប្រកួតចុះក្រោយនេះ ដែលវាកាន់តែពិបាកសម្រាប់ក្រុមកម្ពុជា ដែលមិនទាន់មានការរៀបចំក្រុមបានល្អនៅឡើយ៕

Barcelona បន្តទម្រង់ដ៏អស្ចារ្យទល់នឹងក្រុម Girona ក្នុងជ័យជម្នះ ៤-១ នឹងបន្តកម្លាត៣ពិន្ទុនៅលើតារាង La Liga ។អត្ថបទកំពុងចាប់អារម្មណ៍៖ ខ្ញីកាន់តែចាស់ កាន់តែហិល! Lewandowski បន្តបង្ហាញភាពអស្ចរ្យរបស់ខ្លួនឲ្យ Barca (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Robert Lewandowski បន្តភាពខ្លាំងរបស់ខ្លួនដោយអាចរកបាន ៣ពិន្ទ ខណៈ Yamal និង Ferran Torres រកបានម្នាក់មួយគ្រាប់។ ជាមួយនឹងជ័យជម្នះដ៏ធំមួយនេះ និងធ្វើឲ្យក្រុម Barca បន្តក្តីស្រមៃឈ្នះពានរង្វាន់លីគរដូវកាលនេះ ដោយបានដាក់សម្ពាធដល់ក្រុម Real Madrid ដែលកំពុងស្ថិតនៅលេខ២៕
