
អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់នៅលើបណ្តាញទំនាក់ទំនង YouTube របស់គាត់ថា Juventus មានផែនការបណ្តេញ លោកThiago Motta នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈប្រធានក្លឹប Juventus និងថ្នាក់ដឹកនាំក្លឹបកំពុងតែទប់ទល់នឹងបញ្ហាប្រឈមដែលកើតមានឡើងសម្រាប់បុរសសញ្ជាតិអ៊ីតាលីគិតត្រឹមពាក់កណ្ដាលរដូវកាលដោយJuventus រងបរាជ័យ៣ដង ខណៈ២លើកចុងក្រោយគឺពួកគេចាញ់ធ្ងន់ករ ក្រោយចាញ់ Atlanta ៤ទល់និង០ កាលពីដើមខែមីនា ពួកគេ បានបន្តចាញ់ Fiorentina ៣ទល់និង០ កាលពីថ្ងៃចន្ទម្សិលមិញទៀត។
អតីតគ្រូបង្វឹក Bologna សញ្ជាតិអ៊ីតាលីដើមកំនើតប្រេស៊ីល Motta បច្ចុប្បន្នមានវ័យ ៤២ឆ្នាំ បច្ចុប្បន្នមានកិច្ចសន្យាជាមួយ Juventus រហូតដល់រដូវក្តៅឆ្នាំ ២០២៧ ប៉ុន្តែការដឹកនាំដំបូងរបស់គាត់ក្នុងការគ្រប់គ្រងក្លឹបដែលគាត់បានលេងនៅមិនទាន់បានល្អដូចការគ្រោងទុកនោះទេ។
Juventus បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League នៅវគ្គ Play-off និង Coppa Italia បាត់ទៅហើយនៅរដូវកាលនេះ ខណៈក្រុមស្រ្តីជរា Juventus កំពុងឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងក្របខ័ណ្ឌ Serie A ដែលប្រឈមមិនមានសិទ្ធិសម្រាប់ការប្រកួត Champions League នៅរដូវកាលក្រោយផងដែរ។
ប្រភព:Tribuna
វីដេអូ: Juventus vs Atalanta
វីដេអូ:Fiorentina vs Juventus

Barcelona បន្តទម្រង់ដ៏អស្ចារ្យទល់នឹងក្រុម Girona ក្នុងជ័យជម្នះ ៤-១ នឹងបន្តកម្លាត៣ពិន្ទុនៅលើតារាង La Liga ។អត្ថបទកំពុងចាប់អារម្មណ៍៖ End of an Era! វីរបុស Bayern ម្នាក់ទំនងចាកចេញនៅចុងបញប់រដូវកាល ក្រោយចំណាយពល២៥ឆ្នាំ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករ Robert Lewandowski បន្តភាពខ្លាំងរបស់ខ្លួនដោយអាចរកបាន ៣ពិន្ទ ខណៈ Yamal និង Ferran Torres រកបានម្នាក់មួយគ្រាប់។ ជាមួយនឹងជ័យជម្នះដ៏ធំមួយនេះ និងធ្វើឲ្យក្រុម Barca បន្តក្តីស្រមៃឈ្នះពានរង្វាន់លីគរដូវកាលនេះ ដោយបានដាក់សម្ពាធដល់ក្រុម Real Madrid ដែលកំពុងស្ថិតនៅលេខ២៕



