
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City បានសារភាពថា វាគឺជារឿងដែលពិបាកមួយសម្រាប់ក្រុមរបស់គាត់ក្នុងការមានសិទ្ធិទៅលេងនៅក្របខណ្ឌ Champions League សម្រាប់រដូវកាល ២០២៥-២០២៦ខាងមុខនេះ។ការលើកឡើងរបស់អ្នកចាត់ការសញ្ជាតិអេស្បាញបានបង្ហាញពីក្តីបារម្មណ៍ដ៍វែងឆ្វាយសម្រាប់រូបលោក ខណៈក្រុមម្ចាស់ជើងឯក Premier League បានត្រឹមប្រកួតស្មើ ២ទល់និង២ជាមួយក្រុមBrighton កាលពីថ្ងៃសៅរ៍។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សលទ្ធផលបរាជ័យលើកទី៩គិតត្រឹមសប្តាហ៍ទី ២៩ បានជម្រុញអោយក្រុម Man City បន្តឈរនៅចំណាត់ថ្នាក់ទី ៥ បណ្តោះអាសន្ន និងមានគម្លាត២២ពិន្ទុពីក្រុមនាំមុខតារាង Liverpool ជាមួយនឹងការប្រកួតចំនួន ៩ទៀតដែលនៅសល់ត្រូវបិទបញ្ចប់រដូវកាល។ លោក Guardiola បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថាៈរហូតដល់ទីបញ្ចប់ ខ្ញុំគិតថាដូច្នេះ ។ ប្រាំបួនប្រកួតចុងក្រោយ។ខ្ញុំតែងតែមានទំនុកចិត្ត ក្នុងនាមជាគ្រូបង្វឹក។តែខ្ញុំរកឃើញភាពវិជ្ជមាននៅក្នុងក្រុមតែខ្ញុំដឹងថាវានឹងពិបាកណាស់។
ប្រភព:Dailypost
វីដេអូ:



