

Antony ដែលជាកីឡាករខ្ចីជើងពីក្រុម Manchester United បន្តបង្ហាញទំរង់លេងដ៏លេចធ្លោរបស់ខ្លួនឲ្យក្រុម Real Betis ក្នុងជ័យជម្នះ 4-0 ទល់នឹងក្រុម Vitoria SC ក្នុងពានរង្វាន់ Conference League ។

រូបគេរកបាន ១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទី១ដង ជាពិសេសបច្ចេកទេស និងការសម្រេចចិត្តរបស់គេក្នុងការប្រកួតបានទាក់ទាញចំណាប់អារម្មណ៍ពីមហារជនជាខ្លាំង ។ គួររំលឹកថា តាំងពីផ្ទេរទៅ Betis កីឡាករប្រេសុីលរូបនេះហាក់បីបង្ហាញទម្រង់លេងលេចធ្លោជាខ្លាំង និងជាកម្លាំងដ៏សំខាន់សម្រាប់ក្រុមនៅរដូវកាលនេះផងដែរ៕

(USA)៖ ក្លឹបតោខៀវ Chelsea របស់អង់គ្លេស នឹងបន្តប៉ះក្រុមមកពីប្រេស៊ីល១ទៀតគឺ Fluminense ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ២០២៥ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ។ Chelsea បានឆ្លងផុតវគ្គ៨ក្រុមនៃពាន៤ឆ្នាំម្តងនេះ តាមរយៈការយកឈ្នះគូប្រជែង Palmeiras មកពីប្រេស៊ីល ដោយលទ្ធផល ២-១ ដូចទៅនឹងលទ្ធផលរបស់ Fluminense ដែលបានទម្លាក់ Al-Hilal មកពីអារ៉ាប៊ីសាអូឌីតផងដែរនោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតកីឡាករ Arsenal ម្នាក់ ជាប់បទចោទប្រកាន់៥ករណី ដោយ១ករណីទាក់ទងនឹងបទរំលោភ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរបញ្ជាក់ផងដែរថា អង់គ្លេសនៅសល់តែតោខៀវ១គត់ ដែលបានឡើងដល់វគ្គបន្តបន្ទាប់ ខណៈដែល Manchester City បានត្រឡប់ទៅផ្ទះវិញត្រឹមវគ្គ១៦ក្រុម ក្រោយចាញ់ Al-Hilal។ ជំនួបរវាង Chelsea និង Fluminense នឹងធ្វើឡើងនាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ នៅឯកីឡដ្ឋាន MetLife ស្ថិតក្នុងរដ្ឋ […]