 
    
    
    វីរបុរសក្រុមកាំភ្លើងធំArsenal លោក Thierry Henry បានលើកឡើងថាខ្សែបម្រើ Raphinha របស់អតីតក្រុម្ Barcelona របស់លោកគឺជាបេក្ខភាពលេចធ្លោ អាចនិងឈ្នះពានរង្វាន់បាល់មាស Ballon d’Or ឆ្នាំ២០២៥នេះ។គួរកត់សម្គាល់ថាកីឡាករអន្តរជាតិប្រេស៊ីល Raphinha ស៊ុតបញ្ចូលទីបានពីរគ្រាប់ទល់នឹងក្រុមជើងខ្លំាងព័រទុយហ្គាល់ Benfica កាលពីយប់ថ្ងៃអង្គារ ខណៈដែលពួកគេបានឈ្នះជើងទីពីរនៃ Champions League វគ្គ ១៦ ក្រុមចុងនៅទឹកដីអេស្ប៉ាញ ខណៈការប្រកួតជើងទី១រូបគេក៏បានបញ្ចេញសមត្ថភាពស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់ក្នុងការប្រកួតក្នុងការប្រកួតក្រៅដីផងដែរ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស


ថ្លែងនៅក្នុងស្ទូឌីយ៉ូ CBS Sport លោក Henry បានសាទរចំពោះគុណសម្បត្តិរបស់ Raphinha និងបានចាត់ទុកអតីតកីឡាករ Leeds United និងឈានមុខ Mohamed Salah (Liverpool) និង Kylian Mbappe (Real Madrid)។Raphinha ពិតជាអស្ចារ្យក្នុងការប្រកួត Champions League ដោយស៊ុតបញ្ចូលទីបានច្រើនគ្រាប់ និង រកបានបាល់ប៉េណាល់ទីតែ១គ្រាប់គត់ ។ ការពិតគាត់ពិតជាកីឡាករដែលពេញលេញមិនថាបម្រើ ការពារ និងជួយនៅតំបន់ការពារកណ្តាលបានគ្រប់យ៉ាងតែម្តង។
ប្រភព:Dailypost
វីដេអូ:
 
                
                 
                
                 
                
                 
                
                