

ខ្សែប្រយុទ្ធ Real Madrid គឺVinicius Junior បានបញ្ជាក់ថា លោកចង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី “ឱ្យបានឆាប់” បើមានទំពាក្យចរចាមរាមផ្សារភ្ជាប់ផ្លាស់ប្តូរទៅអារ៉ាប៊ីសាអារាសាអូឌីត។ កីឡាករអន្តរជាតិប្រេស៊ីលនៅសល់កុងត្រារយៈពេល 2 ឆ្នាំទៀត។ Vinicius ធ្លាប់បាននិយាយអំពីបំណងប្រាថ្នារបស់លោកក្នុងការផ្សារភ្ជាប់សមាគមដែលទទួលបានជោគជ័យរបស់លោកជាមួយនឹងការគាំទ្រម្ចាស់ជើងឯកអឺរ៉ុបទោះបីអនាគតរបស់គាត់នៅតែជាកម្មវត្ថុនៃការរំពឹងទុកដោយសារតែការចាប់អារម្មណ៍ពីអារ៉ាប់ប៊ីសាអូឌីតក៏ដោយ។

របាយការណ៍កាលពីខែមុនត្រូវបានគេបញ្ជាក់ថា មានក្លឹបមួយនៅលីគ Saudi Pro League មានគម្រោងចង់ផ្តល់សំណើរដល់ Vinicius ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ ស្មើនឹងទឹកប្រាក់សរុប €1bn (£830m) ។ គ្រូបង្វឹក Real Madrid លោក Carlos Ancelotti បានទទូចថាគាត់មានក្តីព្រួយបារម្ភចំពោះពាក្យចរចាមរាមជុំវិញការចាកចេញរបស់ខ្សែប្រយុទ្ធរូបនេះ៕

ខ្សែការពារក្លឹប Paris Saint-Germain កីឡាករ Achraf Hakimi បានចេញមកធ្វើការបោះសម្តីដោយព្រមានក្នុងន័យស្រាលៗតែមានន័យជ្រៀលជ្រៅទៅកាន់កីឡាករឆ្នើម Lionel Messi មុនពេលពួកគេជួបប្រកួតគ្នានៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ FIFA Club World Cup វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃអាទិត្យខាងមុខនេះ។ គួររំលឹកថា Hakimi និង Messi ធ្លាប់ជាមិត្តរួមក្រុមកំឡុងពេលកាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនលេងនៅ PSG មុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Inter Miami ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ថ្លែងទៅកាន់ ItalPress ខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិម៉ារ៉ុក Hakimi បាននិយាយថាៈ Messi គួរតែកត់ចំណាំថាមិនមានមិត្តភក្តិនៅលើទីលានបាល់ទាត់ទេ។ វាពិតជាល្អណាស់ដែលបានជួបគាត់( Messi )ម្តងទៀត។ ពិតជាបរិយាកាសដ៏ស្រស់ពេលអ្នកគាំទ្រ និង ឃើញការប្រកួតប្រជែងដ៍ស្វិតស្វាញ ។គាត់(Messi)នឹងព្យាយាមយកឈ្នះ ហើយយើងដូចគ្នាដែរដើម្បីឱកាសឆ្លងទៅជុំបន្ទាប់។។ ប្រភព:Dailypost វីដេអូ Hakimi



