 
    
    
    សឹងមិនគួរឲ្យជឿ! PSG ត្រៀមកីឡាករឆ្នើម៣រូប ដើម្បីជាថ្នូរដោះដូរខ្សែប្រយុទ្ធតម្លៃរយលានម្នាក់
    
    ទំហំអក្សរ
                តូច
                ធំ
            (បារាំង)៖ យោងតាមការចេញផ្សាយរបស់គេហទំព័រកីឡា Caught Offside បានឲ្យដឹងថា លោក Daniel Riolo របស់ស្ថាប័ន RMC Sport បានអះអាងថា ក្លឹបយក្សបារាំង Paris Saint-Germain ចង់ធ្វើការចុះកិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងការដោះដូរកីឡាករឆ្នើម ៣រូប មានដូចជា Ramos, Kolo Muani និង Asensio ដើម្បីជាថ្នូរនាំយកខ្សែប្រយុទ្ធ Alexander Isak ដែលកំពុងឡើងជើងខ្លាំងនៅក្រុម Newcastle United។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថា Isak មានតម្លៃខ្លួនផ្ទេរប្រមាណ ១២០លានអឺរ៉ូ ខណៈរកបាន ២២គ្រាប់ និង Assists ៥ដង ក្នុងចំណោម ៣១ប្រកួត នារដូវកាលនេះ។
គួរបញ្ជាក់ផងដែរថា គ្រូបង្គោល Newcastle មិនទាន់អាចធានាពីអនាគតរបស់ Isak បាននៅឡើយ ខណៈគាត់នៅតែត្រូវការខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ រូបនេះជាចាំបាច់៕

ប្រភព៖ SPORTbible
អត្ថបទទាក់ទង
         
                
                 
                        3 weeks ago . 
                        488 Views
                    
                    Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
                 
                
                 
                        4 weeks ago . 
                        2.5K Views
                    
                    អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
                 
                
                 
                        1 month ago . 
                        779 Views
                    
                    Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
                 
                
                 
                        2 months ago . 
                        552 Views
                    
                    MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
                