
ការប្រកួតក្របខណ្ឌពានរង្វាន់កំពូលទ្វីបអឺរ៉ុបរវាងម្ចាស់ផ្ទះ Benfica និង ក្រុមភ្ញៀវ Inter Milan គឺកីឡាករ Rafa Silva មានឪកាសរកគ្រាប់បាល់នាំមុខតែត្រូវ Andrea Onana សង្គ្រោះបាន។ ប៉ុន្តែទីបំផុតNicolo Barella មានឪកាសវាយបំបែកពងមាន់រកបានគ្រាប់បាល់តែតបញ្ចូលទីនាំមុខអោយក្រុមម្ចាស់ផ្ទះនៅនាទីទី៥១តង់ទី២រួចមក Romelu Lukaku បានស៊ុតបាល់ប៉េណាល់ទីនៅនាទីទី៨២ ខណៈ Inter Milan ដើម្បីនាំមុខជើងទី១ និង មានឪកាសខ្ពស់ក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីបានផ្តួលម្ចាស់ផ្ទះ Benfica ក្នុងលទ្ធផល ២:០ ក្នុងការប្រកួតកាលពី វេលាទាបភ្លឺឈានចូលថ្ងៃពុធនេះ។
ក្រុមលោក Simone Inzaghi មានបំណងចង់ផ្តល់ទំនុកចិត្តកាន់តែខ្លាំងថែមទៀតសម្រាប់ការប្រកួតជើងទីពីរចំពោះមុខអ្នកគាំទ្ររបស់ពួកគេនៅទឹកដី San Siro នៅពេលដែល Inter Milan ទទួលស្វាគមន៏ Benfica នាថ្ងៃទី ១៩ ខែមេសា ២០២៣ ខាងមុខនេះ។
ប្រភព:BBC
វីដេអូ:

បរទេសៈ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានសម្រេចចិត្តបដិសេធឱកាសចូលរួមជាមួយនឹងក្រុមក្លឹបប្រេសុីលគឺ Fluminense ដែលត្រៀមសម្រាប់ការប្រកួត FIFA Club World Cup 2025 ។ ក្លឹប Fluminense បានទទួលកៅអី ក្រោយជ័យជម្នះក្នុងពានរង្វាន់ Copa Libertadores 2023 នឹងបានធ្វើការទាក់ទងទៅកាន់ភ្នាក់ងារផ្ទាល់ខ្លួនរបស់ Cr7 លោក Jorge Mendes ដើម្បីជជែកអំពីលទ្ធភាពក្នុងការផ្ទេររយៈពេលខ្លីណាមួយ ។ ទោះបីជាយ៉ាងណាមិញ លោក Mendes បានបង្ហើបថា Ronaldo ហាក់មិនចាប់អារម្មណ៍នឹងសំណើរមួយនេះឡើយ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Pogba ទទួលបានសំណើរពីក្លឹបមួយដែលមានកៅអីលេង UCL រដូវកាលក្រោយ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជាមួយនឹង Al-Nassr បរាជ័យក្នុងការដណ្តើមកៅអីលេងនៅ FIFA Club World Cup ធ្វើឲ្យអនាគតបច្ចុប្បន្នរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល។ […]



