

បរទេសៈ Marcus Rashford បានចុះកុងត្រាជាផ្លូវការណ៍ជាមួយនឹងក្រុម Aston Villa ពីក្រុម Man United ក្នុងកិច្ចសន្យាខ្ចីជើងរហូតដល់ចប់រដូវកាល ២០២៤-២២៥ ។ ក្រុម Aston Villa នឹងរាប់រងប្រាក់ឈ្នួលរហូតដល់៩០ភាគរយនៃប្រាក់ឈ្នួលប្រចាំសប្តាហ៍ដែលមានតម្លៃ ៣២៥,០០០ ផោនក្នុងមួយសប្តាហ៍ ហើយលក្ខខណ្ឌផ្សេងៗ តម្លៃ ៤០លានផោន ។ Rashford បានខកខានបង្ហាញវត្តមានចាប់តាំងពីខែធ្នូឆ្នាំ ២០២៤ ។ Rashford ទំនងជាអាចនឹងបង្ហាញវត្តមានឲ្យ Aston Villa ក្នុងការប្រកួតដំបូងនៅថ្ងៃទី ០៩ ខែកុម្ភៈ ទល់នឹងក្រុម Tottenham Hotspur ៕


(បារាំង)៖ ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លឹប Lille បន្ទាប់ពីចាកចេញពីក្លឹបអាមេរិក Los Angeles FC រួចមក។ ខ្សែប្រយុទ្ធជើងចាស់ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។ ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ១រដូវកាល Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំ ជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC ក្នុងកម្មវិធី FIFA Club World Cup ២០២៥៕អត្ថបទកំពុងចាប់អារម្មណ៍៖ ពេលទិញថ្លៃកប់ ពេលលក់សែនថោក! Chelsea លក់អ្នកចាំទីខ្លួន ក្នុងតម្លៃមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ BBC


