Close
Featured-Image
គួរគោរព! កីឡាករ Kyle Walker ជ្រើសយកស្លាកលេខអាវវីរបុរសអង់គ្លេសនៅ AC.Milan (មាន២វីឌេអូ)
ទំហំអក្សរ
តូច
ធំ

ខ្សែការពារជើងចាស់ Kyle Walker បានជ្រើសរើសអាវលេខ ៣២ នៅក្លឹប AC Milan បន្ទាប់ពីបញ្ចប់ការខ្ចីជើងរយៈពេលប្រាំមួយខែរបស់គាត់ពីក្រុមមេឃខៀវ Manchester City កាលពីថ្ងៃសុក្រ។គួររំលឹកថាអាវលេខ ៣២នេះគឺជាអាវដែលកីឡាករDavid Beckham អតីតខ្សែបម្រើស្លាបក្រុមជម្រើសជាតិអង់គ្លេសនិង Man.Utd បានបង្ហាញខ្លួន ៣៣ ប្រកួតឱ្យក្លឹបយក្ស Serie A ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់នៅពេលដែលគាត់បានបង្ហាញខ្លួនអោយក្លឹបយក្សអ៊ីតាលីកំលុងលក្ខខណ្ឌខ្ចីជើងពី LA Galaxy កាលពីឆ្នាំ២០០៩ និង ២០១០។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Kyle Walker Joins AC Milan On Loan, Ending Seven-Year Manchester City Stint - News18
Kyle Walker joins AC Milan on loan, leaves Manchester City after six years | Football News - News9live

How David Beckham and Tammy Abraham influenced Kyle Walker's Milan move - Football Italia - January 24 latest

David Beckham Was Pure Class at AC Milan
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចសន្យារបស់គាត់ថាៈ មិត្តរួមជាតិ Tammy (Abraham) បានប្រាប់ខ្ញុំថា ខ្ញុំគួរតែមកកាន់ទីនេះ។ គាត់បានជួយខ្ញុំធ្វើការសម្រេចចិត្តច្បាស់លាស់មួយ។ខ្ញុំបានធ្វើការជ្រើសយកអាចស្លាកលេខមួយនេះដើម្បីនឹកដល់គាត់(Beckham)។Walker បច្ចុប្បន្នមានវ័យ ៣៤ ឆ្នាំបានចូលរួមជាមួយAC. Milan ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ៦ខែជាមួយជម្រើសក្នុងការទិញផ្តាច់ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។គួរបញ្ជាក់ផងដែរថា Walker បានស្នើសុំចាកចេញពី Premier League នៅដើមខែមករា។ការបង្ហាញខ្លួនចុងក្រោយរបស់គាត់សម្រាប់ក្រុម Man City បានកើតឡើងក្នុងជ័យជម្នះ ៤-១ ក្នុងផ្ទះលើក្រុម West Ham នៅដើមឆ្នាំ២០២៥នេះ។

ប្រភព:Dailypost
វីឌេអូ: Kyle Walker

វីដេអូ: David Beckham

អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031