

បរទេសៈ Manchester United បានឈានដល់កិច្ចព្រមព្រៀងខ្ចីជើង ខ្សែបម្រើស្លាប Antony ទៅ Real Betis រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ដោយគ្មានជម្រើសក្នុងការទិញ។ ចាប់តាំងពីការផ្ទេរក្នុងតម្លៃ 95 លានអឺរ៉ូរបស់គាត់ពី Ajax ក្នុងឆ្នាំ 2022 ខ្សែប្រយុទ្ធ Antony បានជួបការលំបាកជាខ្លាំងក្នុងការទទួលបានតួនាទីលេងជម្រើស១១ជាប់លាប់ ដោយបច្ចុប្បន្នរូបគេទើបអាចស៊ុតបញ្ចូលទីបាន 12 គ្រាប់ក្នុងការបង្ហាញខ្លួន 95 លើក។

អ្នកចាត់ការ Ruben Amorim បានទទួលស្គាល់អំពីស្ថានភាពនេះ ដោយសរសើរការខិតខំប្រឹងប្រែងរបស់ Antony ប៉ុន្តែបានកត់សម្គាល់ពីភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់អំឡុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះផងដែរ៕

ក្លឹបកញ្ជ្រោងខៀវ Leicester City នៅតែមិនទាន់មានអ្នកចាត់ការទូទៅថ្មីនៅឡើយ បន្ទាប់ពីពេលថ្មីៗនេះពួកគេបានបញ្ចប់តំណែងលោក Ruud van Nistelrooy ដែលបានចូលមកកាន់តួនាទីជំនួសអតីតគ្រូបង្វឹកលោក Steve Cooper ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្លឹបមានមូលដ្ឋាននៅភាគកណ្តាលចក្រភពអង់គ្លេសនេះត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាល ២០២៤-២០២៥ ជាមួយក្រុម Ipswich Town និង Southampton ហើយការបណ្តេញចេញរបស់លោក Van Nistelrooy បានកើតឡើងមុនពេលចាប់ផ្តើមការហ្វឹកហាត់មុនរដូវកាលថ្មីនៃក្របខណ្ឌ Championship បានកើតឡើង។អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពជាច្រើនបានចុះផ្សាយថាអតីតគ្រូបង្វឹកលោក Sean Dyche គឺជាបេក្ខភាពឈានមុខគេដើម្បីជំនួស Van Nistelrooy ដែលបានចាកចេញពីកីឡដ្ឋាន King Power ទៅហើយនោះ។ ប្រភព:Manchester Evening News


