

អាជីពរបស់អ្នកចាត់ការទូទៅក្លឹប Leicester City បានបន្តធ្លាក់ចុះកាន់តែអាក្រក់ទៅអាក្រក់ទៅសម្រាប់លោក Ruud van Nistelrooy ក្រោយពីក្រុមរបស់អ្នកចាត់ការសញ្ជាតិហូឡង់បានប្រកួតចាញ់ក្រុម Fulham កាលពីថ្ងៃសៅរ៍នៅទឹកដីខ្លួនឯងដោយលទ្ធផល ២ទល់និង០។ បរាជ័យនេះគឺជាការបរាជ័យលើកទី ៧ របស់Leicester ក្រោមការដឹកនាំរបស់លោក Ruud Van Nistelrooy ពោលគឺស្មើ២និងឈ្នះ២ ក្នុងការដឹកនាំ ១១លើករបស់គាត់។គួរកត់សម្គាល់ថាកំលុងការប្រកួតក្រុមភ្ញៀវបាននាំមុខដោយលទ្ធផល១ទល់និង០ ប្រិយមិត្តរបស់ក្រុមម្ចាស់ផ្ទះបានស្រែករិះគន់ថា អ្នកមិនដឹងថាអ្នកកំពុងធ្វើអី?ហើយមិនយូរប៉ុន្មានខ្សែការពារស្លាបស្តាំ Adama Traore បានបង្កើនគុណសម្បត្តិរកគ្រាប់បាល់ទី២ធ្វើអោយអ្នកចាត់ការ Van Nistelrooy បច្ចុប្បន្នមានវ័យ៤៨ឆ្នាំមានអារម្មណ៏មិននឹងនរនៅក្នុងខ្លួននោះទេ។ បុរសសញ្ជាតិហូឡង់រូបនេះក្រោយចាកចេញពីក្រុម Man.Utd បានចូលមកជំនួសតំណែង Steve Cooper នៅចុងខែវិច្ឆិកាបានឆ្លើយតបថាគាត់ត្រូវតែទទួលយកអារម្មណ៍ពីអ្នកគាំទ្រខណៈបច្ចុប្បន្នឈរនៅលេខរៀងទី២បាតតារាង(លេខ១៩)។

ប្រភព:BBC

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man.Utd លោក Ruben Amorim បើមិនមានអ្វីប្រែប្រួលនោះទេ រូបលោកនឹងមិនដាក់បញ្ចូលកីឡាករបួននាក់ចូលរួមជាមួយក្រុមក្នុងដំណើរទៅធ្វើការប្រកួតទេសចរណ៍កំដៅសាច់ដុំ មុនបើករដូវកាល របស់ Manchester United នៅសហរដ្ឋអាមេរិកនោះឡើយ។ កំលុងពេលបង្កើនការផ្ទេរយកកីឡាករឆ្នើមៗមកពង្រឹងក្រុមអតីតគ្រូបង្វឹក Sporting CP កំពុងបង្កើនប្រសិទ្ធិភាពការងារបញ្ចប់ការផ្ទេរយកខ្សែប្រយុទ្ធប្រេស៊ីល Matheus Cunha ពី Wolver និង បន្តការចរចារផ្ទេរយក Bryan Mbuemo ពីក្រុម Brentford បន្តទៀត។ ផ្ទុយទៅវិញមានកីឡាករ ៤រូបដែលរូបលោកនិងមិនដាក់បញ្ចូលឈ្មោះសម្រាប់ដំណើរការប្រកួតមិត្តភាពនោះឡើយ និងកំពុងត្រូវបានភ្នាក់ងារជាតំណាងរបស់ពួកគេសម្លឹងរកក្លឹបថ្មីបណ្តើរៗហើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ រុះរើឈុតធំហើយ! គ្រូ Man.Utd មិនដាក់ឈ្មោះកីឡាករ៤រូប ក្នុងការប្រកួតទេសចរណ៍មិត្តភាពនោះទេ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.Alejandro Garnacho ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនត្រូវបានក្លឹប Chelsea ចាប់អារម្មណ៍ ខណៈជើងឯក SerieA Napoli ធ្លាប់បានដេញថ្លៃទឹកប្រាក់ប្រមាណ៤៥លានផោនតែត្រូវ Man.Utd បដិសេធ។ ២.Jadon Sancho Chelsea […]
