

Barcelona កំពុងកំនត់គោលដៅលើអ្នកចាំទី Diogo Costa បច្ចុប្បន្នលេងអោយក្រុមFC Porto និង Marcin Bulka អ្នកចាំទីកំពស់១ម៉ែត្រ៩៩សង់ទីម៉ែត្របច្ចុប្បន្នលេងអោយក្រុម Nice ជាបេក្ខភាពសំរាំងដើម្បីជំនួសតំណែងកីឡាករ Marc-André ter Stegen ដែលបច្ចុប្បន្នកំពុងប្រឈមនិងភាពមិនច្បាស់លាស់ពី អនាគតរបស់ Ter Stegen ហើយកំពុងស្វែងរកជម្រើសសម្រាប់អ្នកស្នងតំណែងដ៏មានសក្តានុពល។គួររំលឹកថា Ter Stegen បានរងរបួសសរសៃពួរសរសៃពួរកាលពីខែកញ្ញាឆ្នាំមុន ខណៈអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រំពឹងថានិងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះតែម្តង។បច្ចុប្បន្ន Barcelona មានអ្នកចាំទីជើងចាស់ដ៏មានបទពិសោធន៍សញ្ជាតិប៉ូឡូញម្នាក់រួចទៅហើយនោះគឺ Wojciech Szczesny បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំដែលកំពុងបំពេញតួនាទីជំនួសកីឡាករ Te Stegen នាពេលបច្ចុប្បន្ន។

ប្រភពពីគេហទំព័រFichajes បានចុះផ្សាយថាៈក្លឹបយក្សកាតាឡាន់កំពុងពិចារណាលើភាពមិនច្បាស់លាស់ទាក់ទងនឹងការជាសះស្បើយរបស់កីឡាករវ័យ ៣២ ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះខណៈជម្រើសដំបូងរបស់ពួកគេគឺ Costa ដែលបានរក្សា Clean Sheet ដល់ទៅ ៧៧ ដងក្នុងការបង្ហាញខ្លួន ១៧៨លើក សម្រាប់ Porto ។ចំណែកឯជម្រើសបន្ទាប់គឺ Marcin Bulka គឺខណៈកីឡាកររូបនេះធ្វើបាន Clean Sheet ចំនួន ២៥ដងក្នុង ៧២ប្រកួត សម្រាប់ក្រុម Nice ។
ប្រភព:Dailypost
វីដេអូ: Diego Costa
វីដេអូ: Marcin Bulka

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]

