Close
Sponsor ads Featured-Image
តោះទស្សនាសមត្ថភាពអ្នកចាំទី ២ រូប Barcelona ត្រៀមសម្រាំងមកជំនួស Te Stegen(មាន២វីដេអូ)
ទំហំអក្សរ
តូច
ធំ

Barcelona កំពុងកំនត់គោលដៅលើអ្នកចាំទី Diogo Costa បច្ចុប្បន្នលេងអោយក្រុមFC Porto និង Marcin Bulka អ្នកចាំទីកំពស់១ម៉ែត្រ៩៩សង់ទីម៉ែត្របច្ចុប្បន្នលេងអោយក្រុម Nice ជាបេក្ខភាពសំរាំងដើម្បីជំនួសតំណែងកីឡាករ Marc-André ter Stegen ដែលបច្ចុប្បន្នកំពុងប្រឈមនិងភាពមិនច្បាស់លាស់ពី អនាគតរបស់ Ter Stegen ហើយកំពុងស្វែងរកជម្រើសសម្រាប់អ្នកស្នងតំណែងដ៏មានសក្តានុពល។គួររំលឹកថា Ter Stegen បានរងរបួសសរសៃពួរសរសៃពួរកាលពីខែកញ្ញាឆ្នាំមុន ខណៈអ្នកចាំទីសញ្ជាតិអាឡឺម៉ង់រំពឹងថានិងអវត្តមានរហូតដល់បញ្ចប់រដូវកាលនេះតែម្តង។បច្ចុប្បន្ន Barcelona មានអ្នកចាំទីជើងចាស់ដ៏មានបទពិសោធន៍សញ្ជាតិប៉ូឡូញម្នាក់រួចទៅហើយនោះគឺ Wojciech Szczesny បច្ចុប្បន្នមានវ័យ ៣៤ឆ្នាំដែលកំពុងបំពេញតួនាទីជំនួសកីឡាករ Te Stegen នាពេលបច្ចុប្បន្ន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Szczesny 'proud' to join Barcelona following ter Stegen injury

ads

Porto goalkeeper Diogo Costa reacts to Man Utd transfer talk as questions  are asked of David de Gea's future as No.1 at Old Trafford | Goal.com

Media: Marcin Bułka opuści OGC Nice. Negocjacje nie przyniosły rezultatu -  Sport w INTERIA.PLប្រភពពីគេហទំព័រFichajes បានចុះផ្សាយថាៈក្លឹបយក្សកាតាឡាន់កំពុងពិចារណាលើភាពមិនច្បាស់លាស់ទាក់ទងនឹងការជាសះស្បើយរបស់កីឡាករវ័យ ៣២ ឆ្នាំសញ្ជាតិអាឡឺម៉ង់រូបនេះខណៈជម្រើសដំបូងរបស់ពួកគេគឺ Costa ដែលបានរក្សា Clean Sheet ដល់ទៅ ៧៧ ដងក្នុងការបង្ហាញខ្លួន ១៧៨លើក សម្រាប់ Porto ។ចំណែកឯជម្រើសបន្ទាប់គឺ Marcin Bulka គឺខណៈកីឡាកររូបនេះធ្វើបាន Clean Sheet ចំនួន ២៥ដងក្នុង ៧២ប្រកួត សម្រាប់ក្រុម Nice ។

ប្រភព:Dailypost

វីដេអូ: Diego Costa

វីដេអូ: Marcin Bulka

អត្ថបទទាក់ទង
  • January 2025
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    2728293031