

អ្នកចាត់ការទូទៅក្លឹប Barcelona លោក Hansi Flick បានជំរុញឱ្យក្រុមប្រិក្សាភិបាលរបស់ក្លឹបចរចារផ្ទេរយកខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford មករួមក្រុមក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការរយៈពេល១ខែមករាពេញនេះ។គួរកត់សម្គាល់ថាខ្សែបម្រើ-ប្រយុទ្ធស្លាប Rashford បានធ្លាក់ចេញពីទំនុកចិត្តជម្រើស១១នាក់ដំបូងសម្រាប់ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់អ្នកចាត់ការ Ruben Amorim ។មានន័យថាកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមិនបានបង្ហាញខ្លួនក្នុងការប្រកួតប្រាំពីរលើកចុងក្រោយរបស់ Man Utd នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់។

បុរសសញ្ជាតិអាឡឺម៉ង់លោកFlick ចង់ចុះហត្ថលេខា Rashford ដោយមានជំនាញអាចលេងទាំងខ្សែបម្រើស្លាប និងខ្សែប្រយុទ្ធ។ទោះយ៉ាងណាក្រុមអ្នកមានបុណ្យអាចប្រឈមនិងការប្រែងចង់បានពីសំណាក់ AC Milan, Borussia Dortmund និង Napoli ខណៈRashford កន្លងមកមិនធ្លាប់លេងនៅលីកបរទេសទេខណៈសាម៉ីខ្លួនបានបង្ហាញពីបំណងប្រាថ្នាចង់ចូលរួមលេងការប្រកួតប្រជែងថ្មីមួយនៅក្នុងអាជីពរបស់គាត់ផងដែរ។
ប្រភព:Dailypost
វីដេអូ

Cristiano Ronaldo បានសម្រេចចិត្តបន្តផ្ញើរអនាគតរបស់គាត់ជាមួយ Al-Nassr នៅក្នុងកិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍រយៈពេល២ឆ្នាំដែលនឹងធានាថាគាត់នៅតែជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោក។ បន្ទាប់ពីការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ក្លឹបអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា Ronaldo បានយល់ព្រមលក្ខខណ្ឌលើការបន្តរយៈពេល 2 ឆ្នាំដែលនឹងធ្វើឱ្យគាត់ទទួលបានប្រាក់ពលកម្មនឿយហត់សុទ្ធប្រហែល 185 លានអឺរ៉ូក្នុងមួយឆ្នាំ ដូច្នេះរយៈពេល២ឆ្នាំគាត់អាចរកប្រាក់ចំនូលបាន៣៧០លានយូរ៉ូឯណោះនេះមិនបូករួមលើផលប្រយោជន៍ផ្សេងទៀតនោះទេ។ ប្រភពពីគេហទំព័រ Marca កាលពីដើមឆ្នាំនេះបានចុះផ្សាយថា Ronaldo និងទទួលបាន 15 លានអឺរ៉ូក្នុងមួយខែស្មើនិង 3.8 លានអឺរ៉ូក្នុងមួយសប្តាហ៍ និង 55ម៉ឺនអឺរ៉ូក្នុងមួយថ្ងៃ។ ទោះយ៉ាងណាRonaldo ក៏នឹងទទួលបានភាគហ៊ុនជាមួយក្លឹប Al-Nassr ដើម្បីជាការចងចិត្តរបស់គាត់ចំពោះគម្រោងនេះ ខណៈវីរបុរស Real Madrid និង Manchester United ក៏នឹងមានចំណែកជ្រើសរើសកីឡាករដែលពួកគេចង់ចុះហត្ថលេខាផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Admin មិនហ៊ានគិតជានាទី និងវិនាទីទេ !មកដឹងពីប្រាក់ខែ Cristiano Ronaldo ក្រោយបន្តកុងត្រា២ឆ្នាំ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួររំលឹកថានៅក្នុងបទសម្ភាសន៍នៅឯកម្មវិធី Globe Soccer Awards កាលពីខែធ្នូ […]



