
ស្ងាត់ៗ ក្លឹបមួយនៅអុីតាលីចាប់អារម្មណ៍ចង់បាន Rashford ពី Man Utd
ទំហំអក្សរ
តូច
ធំ
អនាគតរបស់ Marcus Rashford នៅក្លឹបបិសាចក្រហម Manchester United នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈសមីខ្លួនបានចេញមកបង្ហើបអំពីផែនការចង់សាកបទពិសោធន៍ថ្មី។ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីពេលថ្មីៗ នេះចុះផ្សាយថា ក្លឹបនៅប្រទេសអុីតាលី ដែលកំពុងប្រកួតប្រជែងនៅតំបន់ត្រូវគេកាត់ចោលគឺ Como ដែលដឹកនាំដោយលោក Cesc Fabregas បានបើកការចាប់អារម្មណ៍លើកីឡាករជម្រើសជាតិអង់គ្លេស។ Raphael Varane ដែលជាអតីតមិត្តរួមក្រុមរបស់ Marcus ក៏បានផ្ទេរទៅកាន់ក្លឹប Como កាលពីដើមរដូវកាលផងដែរ ប៉ុន្តែបច្ចុប្បន្នរូបគេបានសម្រេចចិត្តចូលនិវត្តន៍ ដោយសារតែបញ្ហារបួស។ បច្ចុប្បន្ន Varane នៅតែជាផ្នែកមួយរបស់ក្រុម Como ក្នុងនាមជាឯកអគ្គរដ្ឋទូតដែលនេះអាចជាការជម្រុញដ៏មានសក្តានុពលក្នុងការបញ្ចុះបញ្ចូល Rashford ឲ្យផ្ទេរទៅកាន់អុីតាលី៕
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សអត្ថបទទាក់ទង

2 weeks ago .
436 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា

3 weeks ago .
305 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន

3 weeks ago .
264 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ

1 month ago .
525 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង