

ប្រភពពីគេហទំព័រ Talksport បានចុះផ្សាយថាក្រុមញញួរធំ West Ham United កំពុងពិចារណាលើការចរចាចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធដែលមិនជាប់ជម្រើស១១នាក់ដំបូងកីឡាករ Marcus Rashford ពីក្រុមគូប្រជែងនៅក្របខណ្ឌ EPL គឺបិសាចក្រហម Man. United បន្ទាប់ពីតែងតាំងលោក Graham Potter ជាអ្នកចាត់ការថ្មីរបស់ពួកគេកាលពីថ្ងៃព្រហស្បត្ត៍។

ប្រភពបន្តថា បច្ចុប្បន្នខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសក្រោយធ្លាក់ហុងស៊ុយមិនជាប់ជម្រើសជាតិសម្រាប់ព្រឹត្តការណ៍ Euro ២០២៤ រួចមកខ្សែបម្រើប្រយុទ្ធស្លាបឆ្វេងធ្លាប់ បានសារភាពកាលពីខែមុនថាគាត់ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មី ក្រោយធ្លាក់ចេញពីទំនុកចិត្តរបស់អ្នកចាត់ការសញ្ចាតិចិត្តក្រោមការដឹកនាំរបស់គ្រូបង្វឹក Man United Ruben Amorim នៅ Old Trafford ។កីឡាករអន្តរជាតិអង់គ្លេសរូបនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបបរទេសជាច្រើនរួមមាន AC Milan, Paris Saint-Germain, Borussia Dortmund និង Juventus ។ទោះជាយ៉ាងណាលោក Amorim សប្បាយចិត្តក្នុងការអនុញ្ញាតិអោយ Rashford លេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ West Ham សម្រាប់កីឡាករវ័យ ២៧ឆ្នាំរូបនៅពេលទីផ្សារដោះដូរនិងបើកនៅខែមករាខាងមុខរយៈពេលពេញ១ខែ ។
អតីតគ្រូបង្វឹក Brighton &Chelsea លោក Potter សញ្ជាតិអង់គ្លេសត្រូវបានតែងតាំងជាផ្លូវការណ៍កាលពីថ្ងៃព្រហស្បត្ត៍ក្រោយក្លឹបសម្រេចចែកផ្លូវគ្នាជាមួយអតីតគ្រូបង្វឹកសញ្ជាតិអេស្បាញលោក Julen Lopetegui កាលពីថ្ងៃពុធ ខណៈលោក Potter បានចុះកុងត្រា រយៈពេលពីរឆ្នាំកន្លះនៅកីឡដ្ឋានOld London Stadium។បច្ចុប្បន្ន West Ham ឈរនៅចំណាត់ថ្នាក់ទី ១៤ នៅលើតារាង Premier League ជាមួយនឹងជ័យជម្នះត្រឹមតែ ៦លើកនៅក្របខណ្ឌ EPL នារដូវកាលនេះ។
ប្រភព:Dailypost

(សហរដ្ឋអាមេរិក)៖ ក្លឹបយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ១:០ ដើម្បីឈានទៅរកការប្រកួត Club World Cup វគ្គ១៦ក្រុមចុងក្រោយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ ! Messi រកការព្រមានពីអតីតមិត្តរួមក្រុមមុនជួបក្លឹបចាស់ (១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖


