

ញាក់សាច់! ក្រុម បឹងកេត បានចុះកុងត្រាលើខ្សែការពារម្នាក់របស់ Man Utd
ទំហំអក្សរ
តូច
ធំ
អតីតកីឡាករ Manchester United Charlie Scott បានចូលរួមជាមួយក្រុមបឹងកេតក្នុងលីគកំពូលកម្ពុជា (CPL)។ កីឡាកររូបនេះធ្លាប់មានបទពិសោធន៍លេងឱ្យក្រុម U23 របស់ Man Utd និងក្លឹបផ្សេងៗជាច្រើនទៀត។ ការមកដល់របស់ Scott គឺជាកត្តាដ៏សំខាន់បំផុតសម្រាប់ពង្រឹងកម្លាំងការពាររបស់បឹងកេត ហើយវាជាផ្តល់ឱកាសសម្រាប់គេបង្ហាញសមត្ថភាពនៅលីគកម្ពុជាផងដែរ។ Charlie Scott បានចូលរួមជាមួយនឹងថ្នាល់របស់ Manchester United តាំងពីអាយុ 6 ឆ្នាំ ដោយរូបគេលេងជាខ្សែការពារ និងធ្លាប់បានលេងជាមួយនឹងខ្សែប្រយុទ្ធ Man Utd បច្ចុប្បន្ន Marcus Rashford នៅឈុត U18 និង U23 ផងដែរ។ ក្រោយពីចាកចេញពី Manchester United នៅឆ្នាំ 2018 កីឡាករ Scott បានបន្តអាជីពលេងឱ្យក្លឹបនៅលីគនៅអង់គ្លេស ដូចជា Altrincham និង Newtown ផងដែរ៕
អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Topics
អត្ថបទទាក់ទង

6 months ago .
1.2K Views
ញាក់សាច់! ក្រុម បឹងកេត បានចុះកុងត្រាលើខ្សែការពារម្នាក់របស់ Man Utd