ម្ចាស់ជើងឯក Premier League កំពុងព្យាយាមឆ្លងផុតឆ្នាំ២០២៥ជាមួយជ័យជំនះដោយស្វែងរកគន្លឹះក្នុងការយកឈ្នះក្រុមម្ចាស់ផ្ទះដែលកំពុងដុនដាបគឺ Leicester City នៅក្នុងការប្រកួតក្របខណ្ឌ EPL នាថ្ងៃអាទិត្យនេះវេលាម៉ោង ៩និង៣០យប់សម្រាប់សប្តាហ៍ទី១៩។សម្រាប់ការប្រកួតចុងក្រោយក្រុមលោក Pep Guardiola អាចរកបានត្រឹមតែមួយពិន្ទុពីក្រុម Everton នៅថ្ងៃ Boxing Day ខណៈក្រុមកញ្ជ្រោងខៀវ ក៏រងបរាជ័យចាញ់ក្រុមកំពូលតារាង Liverpool ៣-១ធ្វើអោយពួកគេធ្លាក់ទៅចំណាត់ថ្នាក់ទី១៨បាតតារាងតែម្តង។ សម្រាប់លទ្ធផល៦ប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺស្រដៀងគ្នា មានន័យថា Man.City ឈ្នះតែ១លើកចាញ់៣និងស្មើ២ឈរនៅលេខរៀងទី ៧ ខណៈLeicester City ចាញ់១ស្មើ១និងចាញ់៤។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥លើកចុងក្រោយ LeicesterC City ឈ្នះ១ខណៈ Man.City ឈ្នះ៤ មិនដែលស្មើ។ ប្រកួតចុងក្រោយបង្អស់ ថ្ងៃទី១៥ មេសា ២០២៤ ក្រុម Man.City បានផ្តួលLeicester City ក្នុងលទ្ធផល ៣ទល់និង១។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)Leicester City
ខ្សែប្រយុទ្ធ Ayew និងត្រូវអវត្តមានជាមួយកីឡាករ Ricardo Pereira (ភ្លៅ), Mads Hermansen (ក្រលៀន), Wilfred Ndidi (ភ្លៅ) និង Abdul Fatawu (ជង្គង់) ក្នុងបញ្ជីអវត្តមានរបស់ម្ចាស់ផ្ទះ ហើយ Van Nistelrooy ក៏កំពុងខ្វល់ខ្វាយលើកាយសម្បទារបស់ Jamie Vardy ដែលបានអង្គុយបម្រុងពេលប្រកួតចាញ់ Liverpool ដោយសារបញ្ហាជង្គង់។មានន័យថាកីឡាករឆ្នើម Jamie Vardy គឺគ្មានកីឡាករណាស៊ុតបញ្ចូលទីបានច្រើនគ្រាប់ក្នុងការប្រកួតច្រើនជាងកីឡាករវ័យ ៣៧ ឆ្នាំដែលបានស៊ុតបញ្ចូលទីបាន ៩ ដងទល់នឹង Man City នាពេលកន្លងមក ប៉ុន្តែ Patson Daka អាចនិងត្រៀមខ្លួនចូលលេងប្រសិនការវាយតម្លៃចុងក្រោយលើបញ្ហារបួសយ៉ាងណានោះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងStolarczyk; Justin, Okoli, Vestergaard, Kristiansen; Winks, Soumare; Decordova-Reid, Buonanotte, Mavididi; Vardy
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)Manchester City
Ederson (ជង្គង់), Matheus Nunes (ជង្គង់), John Stones (កជើង) និង Jack Grealish (សាច់ដុំ) ក៏ស្ថិតក្នុងបញ្ជីរបួសដែលជារឿងឈឺក្បាលសម្រាប់គ្រូបង្វឹកលោក Pep Guardiola ខណៈ Oscar Bobb (របួសជើង), Rodri (សរៃពួរACL) និង Ruben Dias (សាច់ដុំ) ប៉ុន្តែ Nathan Ake អាចនិងត្រលប់មកជួយក្រុមវិញក្រោយបង្ហាញខ្លួនថ្ងៃ Boxing Day ត្រូវត្រូវបានប្តូរចេញដោយសាតែអស់កម្លាំង។ Ilkay Gundogan និង Kevin De Bruyne។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOrtega; Lewis, Akanji, Ake, Gvardiol; Kovacic; Savinho, Silva, De Bruyne, Foden; Haaland
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៤-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Leicester City ១ :២ Man.City
ប្រភព:whoscored &sportsmole&៩០min
Prediction: ម្ចាស់ផ្ទះបាតតារាង Leicester City ត្រៀមទទួលក្រុមភ្ញៀវ Man.City នៅសប្តាហ៍ទី១៩
ទំហំអក្សរ
តូច
ធំ
Topics
អត្ថបទទាក់ទង
2 days ago .
2.4K Views
ក្រោយចាញ់ Newcastle ! គ្រូ Man Utd ថា៖«កីឡាកររូបនេះ មិនគោរព និងឈប់ជឿជាក់លើគាត់ទៀតហើយ»
2 days ago .
96 Views
ក្តីបារម្ភដល់ Liverpool ! Arsenal ផ្តួលម្ចាស់ផ្ទះ Brentford ៣:១ យក៣ពិន្ទុដេញប្រកៀកប្រកិត
2 days ago .
1.4K Views
កម្រនិយាយចេញ!គ្រូបង្វឹក Man.City មានវិប្បដិសារីក្រោយអោយកីឡាកររូបនេះចាកចេញ(មាន១វីដេអូ)
4 days ago .
189 Views
Man.Utd អាចអត់ធ្មត់យូរប៉ុណ្ណាជាមួយការដឹកនាំរបស់លោក Amorim