Close
Sponsor ads Featured-Image
ទីបំផុត! ក្លឹបយក្សអេស្បាញគ្មានសិទ្ធិចុះឈ្មោះកូនដោយសារមូលហេតុមួយនេះ​​​(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

កិច្ចខិតខំប្រឹងប្រែងរបស់ក្លឹបអ្នកមានបុណ្យ Barcelona ក្នុងការចុះឈ្មោះកីឡាករ Dani Olmo នៅពាក់កណ្តាលរដូវកាលនេះ បានជួបបញ្ហាដ៏ធំមួយ បន្ទាប់ពីចៅក្រមបានច្រានចោលការអង្វររបស់ពួកគេជាមួយមូលហេតុដោយសារតែក្លឹបយក្សកាតាឡាន់មានបំណុលរុំខ្លួន មិនអាចដោះស្រាយរួចនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Barça y LaLiga en tribunales por Dani Olmo y Pau VíctorBarcelona appeal to register Dani Olmo to play from January rejected | The  Independent

ads

Olmo ខ្សែបម្រើ-ប្រយុទ្ធស្លាបដែលបានជួយអោយគោជល់អេស្បាញលើកពានព្រឹត្តការណ៍ Euro ២០២៤ បានផ្ទេរពី RB Leipzig ទៅ Barcelona ក្នុងខែសីហា កន្លងទៅប៉ុន្តែកីឡាករវ័យ ២៦ ឆ្នាំរូបនេះមានសិទ្ធិលេងត្រឹមចុងឆ្នាំ ២០២៤ ដោយសារតែបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប។ មួយវិញទៀត Olmo មានឱកាសបង្ហាញខ្លួនដោយសារតែខ្សែការពារម្នាក់របស់ Barcelona មានបញ្ហារបួសរយៈពេលយូរនោះគឺ Andreas Christensen ខណៈអតីតខ្សែការពារក្រុមតោខៀវ Chelsea ខិតជិតត្រលប់មកវិញប្រភពពីគេហទំព័រ Mundo Deportivo បានចុះផ្សាយថាៈOlmo អាចនិងមិនបានចូលលេងសម្រាប់ពេលវេលាដែលនៅសល់គិតត្រឹមដើមឆ្នាំ២០២៥ រឺ ចាប់ពីពាក់កណ្តាលនៃរដូវកាលនេះ។

Barcelona news: Trio of Premier League clubs ready to devastate Catalan  giants after Dani Olmo registration blow

ប្រភពខាងលើបន្តថាៈ ចៅក្រម Ignacio Fernandez de Senespleda ប្រធានតុលាការពាណិជ្ជកម្មទី១០ នៃទីក្រុង Barcelona បានច្រានចោលការស្នើសុំចុះឈ្មោះ Olmo ។ទោះយ៉ាងណា Barcelona នឹងចាប់ផ្តើមដាក់បណ្តឹងសាជាថ្មីប្រឆាំងនឹង La Liga នៅក្នុងតុលាការដំបូងនៅថ្ងៃច័ន្ទ ទី ៣០ ខែធ្នូខាងមុខពោលគឺ១ថ្ងៃមុនពេលអ្វីៗត្រូវដឹងច្បាស់។ដូច្នេះសរុបមកវិញប្រសិនក្រុមលោក Hansi Flick មិនអាចចុះឈ្មោះOlmo បានទេកីឡាករដែលមានតម្លៃខ្លួន ៥១,៥ លានផោន ស្មើនិង(៦៤,៧ លានដុល្លារ/៦២ លានអឺរ៉ូ) និងត្រៀមចាកចេញទៅក្លឹបថ្មីដោយគ្មានតម្លៃខ្លួន(Free Transfer)។ សម្រាប់Olmo បង្ហាញខ្លួន១៥លើកស៊ុតបញ្ចូលទីបាន៦គ្រាប់។
ប្រភព:Goal
Video:

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031