
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Enzo Maresca បានកោតសរសើរចំពោះសមត្ថភាពខ្សែប្រយុទ្ធ Liam Delap របស់ក្រុម Ipswich Town មុនការប្រកួតក្របខ័ណ្ឌ Premier League រវាងពួកគេទាំងពីរនៅថ្ងៃអង្គារនៅឯទឹកដី Portman Road ។ សម្រាប់ក្រុមChelsea បច្ចុប្បន្នឈរនៅលេខរៀងទី៣វិញហើយក្រោយពីArsenal បានផ្តួល Ipswich town កាលពីថ្ងៃសុក្រ ខណៈ Delap ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានក្លាយជាការចាប់អារម្មណ៍ពីសមត្ថភាពរបស់ Delap ខណៈរវាងពួកគេទាំងពីរធ្លាប់បានធ្វើការជាមួយគ្នាកំលុងពេលលោក Maresca ធ្វើជាជំនួយការគ្រូបង្វឹកលោកPep Guardiola នៅក្រុម U-២៣ របស់ Manchester City នៅចន្លោះឆ្នាំ២០១៩-២០២០ ។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបានបញ្ចាក់ប្រាប់ មុនជំនួបChelsea ជាមួយ Ipswich Town នៅវេលាម៉ោង២និង ៤៥នាទីទាបភ្លឺឈានចូលថ្ងៃអង្គារនេះថាៈ កីឡាករវ័យ ២១ ឆ្នាំមានសមត្ថភាពដ៏អស្ចារ្យនិងអាចស៊ុតបញ្ចូលទីបានចន្លោះពី២២ទៅ ២៤ គ្រាប់ក្នុងមួយរដូវកាល ស្របពេលបច្ចុប្បន្ននេះ Delap រកបានគ្រាប់បាល់៦គ្រាប់ និង Assist ១លើកពីការបង្ហាញខ្លួន១៧លើក។
ប្រភព:Dailypost
វីដេអូ:

(អង់គ្លេស)៖ ក្រុមកាំភ្លើងធំ Arsenal បានផ្តួលបំបាក់ Ipswich Town ក្នុងលទ្ធផល ៤:០ ដែលជាការគម្រាមកំហែងទៅដល់ក្លឹបយក្សបារាំង PSG ដោយក្លឹបទាំង២ នឹងត្រូវជួបគ្នាជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League ២០២៤/២៥ នៅថ្ងៃទី៣០ ចុងខែមេសា ខាងមុខនេះ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd មិនច្បាស់ថាបានលេងនៅ PLទៀត ក្រោយបន្តចាញ់ Wolves (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស



