
Barcelona បានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកអតីតកីឡាករ Coventry City មកជំនួសតំណែង Robert Lewandowski ស្របពេលកាពីតែនក្រុមជម្រើសជាតិប៉ូឡូញ ដែលមានសុពលភាពជាមួយក្លឹបរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៦ ពេលនោះគាត់និងឈានចូលវ័យ ៣៨ ឆ្នាំ ។
សម្រាប់ Viktor Gyokeres កន្លងមកក៍ជាគោលដៅរបស់បិសាចក្រហម Man. United ក្រោមការដឹកនាំរបស់ Rubem Amorim ធ្លាប់ដឹកនាំនិងបង្វឹករូបគេបានល្អបំផុតជាមួយអតីតក្រុម Sporting CP ។ កាលពីរដូវកាលមុន គាត់ស៊ុតបញ្ចូលទីបាន៤៣គ្រាប់ និងបញ្ជូនបាល់ Assist បាន១៥ដងក្នុង៥០ប្រកួត។ ខណៈរដូវកាលនេះ Gyokeres ស៊ុតបាន ២៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៤ដងក្នុងការបង្ហាញខ្លួន២២ នេះអាចបញ្ជាក់ថាសមត្ថភាពរបស់គាត់គឺមិនធម្មតាទេ។
Sporting Lisbon បានយកឈ្នះ Manchester City ក្នុងជុំទី ៤ នៃក្របខ័ណ្ឌ Champions League ជាមួយនឹងការស៊ុតបញ្ចូលទីដោយកីឡាករអន្តរជាតិស៊ុយអ៊ែត Viktor Gyokeres ខណៈ កាសែតព័រទុយហ្គាល់ Correio da Manha បានអះអាងថាគាត់បានចាប់ផ្តើមមានអារម្មណ៍មិនពេញចិត្តលើការដឹកនាំរបស់ក្រុមជុំវិញលទ្ធផលថ្មីៗរបស់ក្រុមដែលបរាជ័យ ៣ ប្រកួតចុងក្រោយជាប់គ្នា។
ប្រភព:Besoccer
Victor Gyokeres

ខ្សែបម្រើស្លាបរបស់ក្លឹប Atalanta កីឡាករ Ademola Lookman បានខកខានសម្រាប់ការហ្វឹកហាត់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះពោលគឺបន្ទាប់ពីរូបគេបានដាក់សំណើផ្ទេរជាផ្លូវការទៅកាន់ក្លឹបដែលកំពុងមានវត្តមាននៅក្របខណ្ឌកំពូលអីតាលី Serie A ខណៈសាម៉ីខ្លួនបានព្យាយាម និងជម្រុញចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ គួររំលឹកថាក្រុមគូប្រជែងគឺក្លឹបមានអាវឯកសណ្ឋានប្រកួតក្នុងទឹកដីស្រដៀងពួកគេគឺ Inter Milan បានផ្តល់សំណើរជាទឹកប្រាក់ចំនួន 42 លានអឺរ៉ូបូកនឹងផលប្រយោជន៍ផ្សេងៗទៀតចំនួន 3 លានអឺរ៉ូបន្ថែមសរុប 45លានអឺរ៉ូ ប៉ុន្តែត្រូវបានក្លឹបជើងឯក Atalanta ឆ្នាំ2024 បដិសេធ ។ វាក៍ជាលទ្ធផលមួយដែលដែលជាការសម្រេចចិត្ត បានធ្វើឱ្យ Lookman ខកចិត្ត ក៍ព្រោះតែ Atalanta មិនចង់លក់តារាទៅក្លឹបអ៊ីតាលីមួយផ្សេងទៀត អនាគតរបស់កីឡាករនីហ្សេរីយ៉ានៅតែមិនច្បាស់លាស់មិនទាន់មានការដេញថ្លៃថ្មីពី Inter មកទល់ពេលនេះក្លឹប Inter Milan សាជាថ្មីម្តងទៀតនៅឡើយទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Lookman ខកបំណងជាមួយក្លឹប ខណៈ Atalanta បង្ហាញហេតុផលមិនចង់លក់ព្រោះតែ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:Fabrizio Romano វីដេអូ:



