Close
ads Featured-Image
ទោះទំនេរជាង៤ឆ្នាំ! ប៉ុន្តែ Zidane ចង់ដឹកនាំតែ ២ក្លឹបនេះប៉ុណ្ណេាះ
ទំហំអក្សរ
តូច
ធំ

ប៉ារីស អតីតវីរបុរសជើងស៊ុត គ្រងឈុតលេខ១០ របស់មាន់គកបារាំងលោក Zinedine Zidane មានទំនោរចង់ដឹកនាំតែ ២ក្រុមនេះប៉ុណ្ណេាះក្នុងអាជីពគ្រូបង្វឹក ពោលគឺក្លឹបអធិរាជស Real Madrid និងក្រុមជម្រើសជាតិបារាំង។ សារព័ត៌មាន Marca របស់អេស្ប៉ាញបានឱ្យដឹងថា គិតមកទល់នឹងពេលនេះ បុរសវ័យ ៥២ឆ្នាំ Zidane ទំនេរពីការងាររយៈពេលជិត៤ឆ្នាំមកហើយ ក្រោយលាឈប់ដឹកនាំ Real Madrid នាចុងខែឧសភា ឆ្នាំ២០២១ ក្រោយពីដឹកនាំក្លឹបនៅទីក្រុង Madrid មួយនេះ ២លើករួចមកហើយនោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

UEFA Champions League on X: "Zinédine Zidane is the first man who won the #UCL as a player (2002) to win it twice as a coach (2016 & 2017). 👏👏👏 https://t.co/1VE6n4ppyA" / X

ads

វីរបុរស World Cup ឆ្នាំ១៩៩៨ បាននាំបារាំងឡើងដល់ផ្តាច់ព្រ័ត្រអំឡុងឆ្នាំ២០០៦ មិនមានបំណងដឹកនាំក្លឹបណាមួយនៅ Premier League ឡើយ ដ្បិតកន្លងមក Manchester United ធ្លាប់បានទាក់ទង ប៉ុន្តែត្រូវបានលោកបដិសេធវិញ។

នៅចាំបានថា Zidane បានដឹកនាំ Real Madrid ឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League ៣សម័យកាលជាប់ៗគ្នា ដោយបានចូលដឹកនាំលើកទី១ ជំនួសកៅអីលោក Rafael Benitez។ លោកជិតបានក្លាយជាគ្រូបង្វឹកជម្រើសជាតិសហរដ្ឋអាមេរិកទៅហើយ ក្រោយបញ្ចប់ World Cup ២០២២ នៅប្រទេសកាតា ប៉ុន្តែសម្រេចចុងក្រោយ គាត់បានបដិសេធទៀត៕

Cristiano Ronaldo: “Zidane helped me a lot, I admire him and how he leads a team” - Managing Madrid

Real Madrid vs Atletico Madrid: Zinedine Zidane puts Champions League final success on a par with World Cup triumph | The Independent | The Independent

ប្រភព៖ MARCA

អត្ថបទទាក់ទង
  • December 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031